• 2022-03-21 04:19:12
  • ព័ត៌មាន

ម្នាក់ៗលេង Style បង្អួតគ្នាក្នុងកម្មវិធី PMA 2022 តែគ្រប់គ្នាបើកភ្នែកធំៗជាងគេពេលឃើញតារាទាំងនេះ

  • 2022-03-21 04:19:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រឹត្តិការណ៍ទទួលពានរង្វាន់តន្ត្រីដ៏ធំប្រចាំឆ្នាំ ២០២២ គឺ Pleng Music Awards បានធ្វើឲ្យមហាជនក៏ដូចជាអ្នកគាំទ្រជាច្រើន មានការចាប់អារម្មណ៏យ៉ាងខ្លាំង ហើយអ្វីដែលកាន់តែធ្វើឲ្យកម្មវិធីរិតតែកក្រើកទៀតនោះ គឺមានវត្តមានរបស់តារាល្បីៗជាច្រើនទាំងជំនាន់មុន និងជំនាន់ក្រោយ​ដែលតុបតែងខ្លួនជាមួយនឹងការស្លៀកពាក់ប្លែកៗគ្នា។

វត្តមានរបស់តារាៗ និងបុគ្គលល្បីៗជាច្រើន ដែលបានចូលរួមក្នុងកម្មវិធី Pleng Music Awards ក្នុងរាត្រីដ៏ងអស្ចារ្យនេះ ដោយម្នាក់ៗខិតខំសម្រិតសម្រាំងសម្រាប់ឈុតដែលខ្លួនស្លៀក ដើម្បីឲ្យមានភាពលេចធ្លោ មានការគាំទ្រនិងភាពទាក់ទាញពីទស្សនិកជន។ បើនិយាយពីឈុតដែលលេចធ្លោជាងគេនៅក្នុងកម្មវិធីមានច្រើន ប៉ុន្តែអ្នកដែលទទួល​បានការចាប់អារម្មណ៍ខ្ពស់ជាងគេមានដូចជា៖

១ ឈុតរបស់កញ្ញា ទេព បូព្រឹក្ស រួមនឹងក្រុម

ឈុតរបស់កញ្ញា ទេព បូព្រឹក្ស នេះធ្វើឲ្យមហាជនជាច្រើនស្រែកកងរំពងពេញក្នុងកម្មវិធី ដោយកញ្ញាបានតែងខ្លួនប្លែកជាមួយឈូតបែបុរាណដោយមានមួកវែងឡើងលើ រួមជាមួយក្រុមល្ខោនស្រមោលស្បែកផងដែរ ដែលរំលេចទៅដោយការតុបតែងបែបបុរាណដើម្បីបង្ហាញ ពិតជាអស្ចារ្យខ្លាំងណាស់ដែលមិនចោលអ្វីដែលជារបស់ខ្មែរ។

Credit: Tep Broprek

ចំណែកឈុតដែល​នាង​ឡើងទទួលពាន ក៏រឹតតែមិនគួររំលង ព្រោះ​សុទ្ធតែជាការច្នៃយ៉ាងយកចិត្តទុកដាក់បំផុត។

២ ឈុតរបស់ កេសរ

សម្រាប់ឈុតរបស់ កេសរ វិញក៏មិនធម្មតាដែរ ហាក់ប្លែកភ្នែកខ្លាំងជាមួយរ៉ូបដ៏វែងដែលអាចលាតបានយ៉ាងធំមើលទៅពិតជាប្រើក្រណាត់ច្រើនណាស់ហើយ ពិតជាទាក់ទាញខ្លាំងណាស់។ អ្វីដែល​សំខាន់ ឈុតមួយនេះ​ កេសរ ធ្វើឲ្យគ្រប់គ្នា WOW តែម្ដង ដោយសារនាង​បាន​ផ្លាស់ប្ដូរ ៣ តង់។ ដំបូង ពេលខ្លោងទ្វារចូលកម្មវិធី នាងមានសំពត់វែងធំ ពណ៌ដូចអាវ ប៉ុន្តែ នាង​បាន​ដោះចេញ ដោយជំនួសស្លៀកសំពត់ស្បៃពណ៌សវិញ។ ប៉ុន្តែពេល​ដើរមកដល់កន្លែងថតរូប នាង​ដោះសំពត់ស្បៃចេញ និងបង្ហាញ​រាង​ដ៏ស្រឡូនជាមួយនឹង​ខោស្បែកពណ៌មាស ធ្វើឲ្យក្រុមអ្នកសារព័ត៌មានប្រជែងគ្នាថតរូបមិនធម្មតា។

Credit: Kesorr កេសរ
Credit: Kesorr កេសរ

៣ . ឈុតរបស់ Alex និង Christ Diva

សម្រាប់ឈុតជាគូនេះ ហាក់ប្លែកភ្នែកថ្មីមិនធ្លាប់ឃើញទេ បើយ Christ Diva តែងខ្លួនជាមួយរូបប្លែកពណ៌បៃតង រួមជាមួយការពាក់បែបជាទ្រុងនៅលើក្បាលដែលរំលេចទៅដោយផ្កាពណ៌លឿងហាក់ទាក់ទាញខ្លាំងណាស់សម្រាប់ឈុតនេះ។ អ្វីដែល​សំខាន់នាង​​និង Alex បាន​យកទាំងកូនឆ្មាជាទីស្រឡាញ់មកទៀត។

៤. ឈុតរបស់ ជី ដេវិត

សម្រាប់ឈុតរបស់ ជី ដេវិត វិញក៏គួរចាប់អារម្មណ៍ដែរ នោះគឺការលេង Style ម៉ូត ខ្សែក ដោយយកនាឡិកាដាំពេជ្រយកមកធ្វើបណ្តោងយ៉ាងទាក់ទាញ នៅលើកម្រាលព្រំក្រហម។

៥. ស៊ីន យូប៊ិន

សម្រាប់ឈុតបែបខ្មែររបស់កញ្ញា ស៊ិន យូប៊ិន វិញក៏មិនចាញ់អ្នកផ្សេងដែរ ដោយនាងបានស្លៀករ៉ុបពណ៌សដោយរំលេចទៅដោយត្បូងមួយៗនៅ ជើងសំពត់ ជាមួយខ្សែក្រវ៉ាត់ពណ៌មាស និងស្បៃអាវវែងទំលាក់ទៅក្រោយដល់ដី ជាមួយផ្កាសៀតត្រជៀកយ៉ាងស្រស់ស្អាត និងទាក់ទាញមួយបែប។

៦. ឯម រាម

សម្រាប់ឈុតដែលលោកស្លៀកនេះគឺជារ៉ូបពណ៌ក្រហម ចងក បញ្ចេញខ្នង ហើយអ្វីដែលកាន់តែលេចធ្លោសម្រាប់ឈុតនេះគឺ រ៉ូបឆែកកៀនភ្លៅដែលមើលទៅសឹងតែឃើញតំបន់ពិសេសទៅហើយ ប៉ុន្តែអ្នកច្នៃម៉ូតដ៏ល្បីរូបនេះ​នៅតែធ្វើឲ្យគ្រប់គ្នាសរសើរនឹងភាពច្នៃប្រឌីត។

៧. Myko នឹង Vanthai

Myko បង្ហាញវត្តមានជាមួយឈុតដែលមានពណ៌ដូចទឹកដោះគោ ដោយលែង Style ប៉ោងៗដូចជាភួយ រួមជាមួយក៏អាវបែបការលេងស្តាយប្លែកដូចបរទេស ទាក់ទាញខ្លាំង។  ឯ Vanthai វិញ តែងមុខ តែងសក់ សឹងតែមើលមិនស្គាល់ អមនឹងទឹកមុខញញឹមជាប់។

៨. Haruyuth និង ដៃគូ

សម្រាប់មួយគូនេះ បើទោះបីរាងធាត់បន្តិចមែន តែការលេងខ្លួនបែបស៊ីវិល័យ ប្លែកត្រង់ការលេងម៉ូតកាបូប Style ចំហៀងដែលរំលេចទៅដោយកូនកាបូបតូចៗដល់ទៅ៣ មើលទៅទាក់ទាញខ្លាំង៕

អត្ថបទ៖ Tep Sovannmoly

មតិយោបល់