• 2022-03-21 07:46:02
  • ព័ត៌មាន

មិនសរសើរមិនបាន! ផលិតករវ័យក្មេង វ៉ាន់ បូរ៉ា កំពុងមានទីផ្សារល្អជាមួយផលិតកម្មធំៗជាបន្តរ

  • 2022-03-21 07:46:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផលិតករវ័យក្មេង វ៉ាន់ បូរ៉ា ដែលគ្រប់គ្នាស្គាល់តាមរយៈសាច់រឿងខ្លីៗនៅក្នុងហ្វេសប៊ុករបស់ផលិកម្ម YES Film កាន់តែធ្វើឲ្យមហាជនចាប់អារ្មណ៏មិនតិចទេ ពីសមត្ថភាពនិងទេពកោសលរបស់លោក ដែលបានបង្ហើតផលិតកម្មដោយខ្លួនឯង រហូតមានផលិតកម្មធំៗមកទំនាក់ទំនងថតទៀតផង។

ម្ចាស់ផលិតកម្ម YES Film លោក វ៉ាន់ បូរ៉ា បានធ្វើឲ្យផលិតកម្មធំៗនៅកម្ពុជា ចាប់អារម្មណ៏យ៉ាងខ្លាំងពីសមត្ថភាព ក៏ដូចជាស្នាដៃនៃការថតរឿងអប់រំខ្លីៗជាច្រើន រួមទាំងវីដេអូរជាច្រើនផ្សេងទៀត មើលឃើញពីសមត្ថភាពនៃការសម្តែងក៏ដូចជាការដឹកនាំរឿងរបស់លោក មិនត្រឹមតែប៉ុណ្ណោះថ្មីៗដើមឆ្នាំនេះ បូរ៉ា ក៏ទទួលបានការងារដែលគេហៅថតជាច្រើនកន្លែងសម្រាប់ឱកាសចូលឆ្នាំនេះដែរ ដូចជាខាងទូរទស្សន៏ ខាងផលិកម្មផ្សេងៗជាច្រើនទៀត ជាពិសេសថ្មីៗនេះខាងផលិតកម្ម សាន់ដេ ក៏បានហៅឲ្យចូលរួមថតជាវីដេអូចម្រៀងសម្រាប់ថ្ងៃចូលឆ្នាំផងដែរ ។នេះគឺជាឱកាសដ៏ល្អដែល វ៉ាន់ បូរ៉ា បានវិវឌ្ឍន៏ខ្លួនយ៉ាងលឿនមិនគួរឲ្យជឿត្រឹមរយៈពេលមិនដល់៣ឆ្នាំផង ធ្វើឲ្យផលិតកម្មធំៗហ៊ានហៅថតថែមទាងទុកចិត្តទៀតផង។ផលិតករវ័យក្មេង វ៉ាន់ បូរ៉ា មិនត្រឹមតែជាម្ចាស់ផលិតកម្មប៉ុណ្ណោះទេ លោកថែមទាំងជាតារាសម្តែងក្រមិចក្រមើមបែបកំប្លែងទៀតផង ដែលលោកបានចូលរួមថតឲ្យខ្លួនឯងក៏ដូចជាថតឲ្យខាងផលិតកម្មផ្សេងៗទៀតផងដែរ។

ម្ចាស់ផលិតកម្ម YES Film លោក វ៉ាន់ បូរ៉ា បានឲ្យ Sabay ដឹងថា នៅដើមឆ្នាំនេះលោកកំពុងទទួលបានការហៅថតពីសំណាក់ខាងផលិតកម្មធំៗជាហូរហែ ជាពិសេក្នុងឱកាសចូលឆ្នាំនេះតែម្តង ខាងផលិតកម្មបានជ្រើសរើសរឿងដែលលោកបានថតជាខ្សែររឿង ឪពុកកាន់សិល ជាមួយលោក សំណាង (ហៅពូនុយ) ដើម្បីថតចូលគ្នាជា MV ក្នុងបទចម្រៀងដើម្បីចាក់ក្នុងថ្ងៃចូលឆ្នាំទៀតផង។ ប៉ូរ៉ា បានបន្ថែមទៀតថា លោកជាផលិតករផង ជាតារាសម្តែងផងដែរ ហើយសម្រាប់ផលិតកម្មផ្សេងៗដែលមានបំណងហៅលោកទៅថតបែបMV បែបកំប្លុកកំប្លែង លោកនឹងទៅសំខាន់ឲ្យតែបានចេញថត៕

អត្ថបទ៖ Tep Sovannmoly

មតិយោបល់
អត្ថបទថ្មី