• 2022-03-22 00:00:00
  • ព័ត៌មាន

រំជួលចិត្ត! ស៊ឹម សូលីកា រម្លឹកអនុស្សាវរីយ៍កម្សត់កម្រជាមួយ អេង រិទ្ធី កាលវ័យម្ភៃជាង

  • 2022-03-22 00:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពិធីការិនី អ្នកនាង ស៊ឹម សូលីកា បានរម្លឹកអនុស្សាវរីយ៍ដ៏កម្សត់កម្រជាមួយលោក អេង រិទ្ធី កាលពីវ័យជាងម្ភៃឆ្នាំ ធ្វើឲ្យអ្នកគាំទ្រសរសើរគ្រប់គ្នាពីទំនាក់ទំនងដ៏យូរអង្វែងរបស់អ្នកទាំងពីរ។

ថ្មីៗនេះ អ្នកនាង ស៊ឹម សូលីកា បានបង្ហាញរូបភាពកាលពីវ័យជាងម្ភៃឆ្នាំជាមួយលោក អេង រិទ្ធី ដ៏កម្រនៅលើគណនីហ្វេសប៊ុក រួមទាំងសរសេរសារដែលបង្កប់ទៅដោយអត្ថន័យយ៉ាងជ្រាលជ្រៅកម្សត់កម្រជាមួយគ្នាកាលពីមុន ដោយអ្នកទាំងពីរធ្លាប់ជាមិត្តល្អ បងប្អូនល្អ ធ្លាប់ដើរឆ្លងកាតវិធីថីជីវិតរួមគ្នាយ៉ាងវែងឆ្ងាយ ទាំងសុខ និងទុក្ខច្រើនរាប់មិនអស់ ក្នុងនោះដែរ អ្នកនាងក៏ធ្លាប់យំ ដើរ លី សែង ទូល រែក ជាមួយគ្នាដ៏លំបាកផងដែរ។

អ្នកនាង ស៊ឹម សូលីកា បានបន្ថែមទៀតថា នាង និងលោក អេងរិទ្ធី ធ្លាប់បាត់បង់ឪពុកដូចគ្នាដោយអ្នកទាំងពីរជាកូនកំព្រាឪពុក បើនិយាយទៅខ្សែជីវិតរបស់អ្នកទាំងពីរគឺប្រហាក់ប្រហែលគ្នា រហូតធ្វើឲ្យអ្នកទាំងពីរក្លាយជាប្តីប្រពន្ធដែលស្រលាញ់គ្នាចាក់ទឹកមិនលេច ចេះអត់ឳនឲ្យគ្នាទៅវិញមកប្រកបដោយក្តីស្រលាញ់ដែលមិនអាចកាត់ថ្លៃបាន។​ ត្បិតតែចំណងស្នេហ៍របស់អ្នកទាំងពីរទើបតែមានអាយុកាលជាង៣ឆ្នាំក៏ពិតមែន ប៉ុន្តែចំណងស្នេហ៏របស់ពួកគេកាន់តែធ្វើឲ្យមហាជនដឹងថា ជាស្នេហាដែលអមតៈ។

អ្នកនាង ស៊ឹម សូលីកា ក៏បានពោលសរសើរស្វាមីរបស់ខ្លួនទៀតផងដែរ ចំពោះការលះបង់ដ៏ធំធេងសម្រាប់គ្រួសារ ពិសេសគឺក្តីស្រលាញ់តែម្តង។

បញ្ជាក់ផងដែរថា ពិធីការិនីអ្នកនាង ស៊ឹម សូលីកា បានរៀបការជាមួយលោក អេង រិទ្ធីជាស្វាមីកាលពីថ្ងៃទី ០៩ ខែ កញ្ញា ឆ្នាំ២០១៩ រហូតមកដល់ពេលនេះអ្នកទាំងពីរនៅមិនទាន់យកកូននៅឡើយទេ ហើយជីវិតគ្រួសារក៏ពោរពេញទៅដោយសុភមង្គលខ្លាំងណាស់ដែរ៕

អត្ថបទ៖ Tep Sovannmoly

មតិយោបល់
អត្ថបទពេញនិយម