• 2022-03-22 02:44:05
  • ព័ត៌មាន

ក្រោយ ព្រហ្មម៉ាញ ឈឺចូលពេទ្យសង្គ្រោះបន្ទាន់ទើប កាឆយ ដឹងថាអ្នកសិល្បៈកាន់តែមានតម្លៃកម្រិតណា

  • 2022-03-22 02:44:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាកំប្លែងស្រី វ័យជ្រេ យូ សុខសុធា ហៅកាឆយ គឺជាដៃគូសម្ដែងចម្រៀងអាយ៉ៃ និងកាត់សក់បង្កក់សិរីតាមពិធីមង្គលការផ្សេងៗជាមួយលោក ព្រហ្ម ម៉ាញ ជាង២០ឆ្នាំមកហើយ ពេលនេះទើបដឹងថាអ្នកសិល្បៈមានតម្លៃកម្រិតណា។

ក្រោយតាមដាននិងយកចិត្តទុកដាក់ទៅលើ លោក ព្រហ្ម ម៉ាញ រយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះបានធ្វើឲ្យ កាឆយ បញ្ចេញអារម្មណ៏ពិតទៅលើអ្នកសិល្បៈ ដែលបានឆ្លងកាត់ការលំបាក ឈឺថ្នាត់ និងមានបញ្ហាផ្សេងៗកន្លង ពិតជាមានការលំបាកណាស់ ជាពិសេសអ្នកដែលមានទេពកោសល្យល្អៗដូចជាលោក ព្រហ្ម ម៉ាញ នេះទើបអ្នកនាងសរសេរពីអារម្មណ៏ដែលមាននៅលើគណនីហ្វេសប៊ុកផ្ទាល់ ដោយអ្នកនាងយល់ឃើញថា ពេលនេះទើបអ្នកនាងដឹងថា សិល្បៈពេលដែលអសមត្ថភាព ឬចាស់ទៅ ទើបដឹងថាមានតម្លៃកម្រិតណា។ មិនត្រឹមតែប៉ុណ្ណោះអ្នកនាង កា ឆយ បានបន្ថែមទៀតថា មានតែការសាងអំពើល្អឲ្យគ្នាទៅវិញទៅមកតែប៉ុណ្ណោះ។

រម្លឹកផងដែរថា កាលពីឆ្នាំ២០១៥ កន្លងទៅ លោក ព្រហ្ម ម៉ាញ ក៏ធ្លាប់បានឲ្យSabay ដឹងផងដែរថា ពេលលោកចូលដល់វ័យកាន់តែចាស់ទៅលោកក៏កាន់តែព្រួយចិត្ត ព្រោះខ្លាចសិល្បៈចម្រៀងអាយ៉ៃត្រូវបាត់បង់ ខណៈមនុស្សជំនាន់ក្រោយហាក់មិនសូវអើពើ ព្រោះមនុស្សជំនាន់ក្រោយភាគច្រើនចាប់អារម្មណ៏តែលើចម្រៀងសម័យ ហើយមើលរំលងអ្វីដែលជាប្រពៃណីវប្បធម៌ខ្មែរ ដែលដូនតាបន្សល់ទុកឲ្យដូចជាចម្រៀងអាយ៉ៃជាដើម៕

សូមទស្សនាវីដេអូខាងក្រោមនេះ៖

អត្ថបទ៖ Tep Sovannmoly

មតិយោបល់
អត្ថបទពេញនិយម