• 2022-03-22 03:39:16
  • ព័ត៌មាន

លេងមែនទែនហើយ! MGI២០២១ សុធីតា និងដាក់ពាក្យប្តឹងក្រោយមានជនយកឈ្មោះខណ្ឌមកបំផ្លាញទ្រព្យសម្បត្តិ

  • 2022-03-22 03:39:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បវរកញ្ញា Miss Grand Cambodia 2021 កញ្ញា ប៉ូគីមថេង សុធីតា ក្តៅស្លឹកត្រចៀកតែម្តងក្រោយមានជនយកឈ្មោះជាប៉ូលីសខណ្ឌមកជាលក្ខណៈបែបលិបលរដូចជាចោរ បំផ្លាញដើមឈើដែលនាងខំដាំនៅលើដីរបស់ខ្លួន រហូតមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់អ្នកគាំទ្រ។

បវរកញ្ញា ប៉ូគីមថេង សុធីតា ក្តៅស្លឹកត្រចៀកខ្លាំង ក្រោយឃើញជនដែលបានយកឈ្មោះជាប៉ូលីសខណ្ឌមកបំផ្លាញទ្រព្យសម្បត្តិរបស់នាងបែបលិបលរពេលគ្រួសារនាងមិននៅដោយបាន បំផ្លាញដើមឈើតូចៗ កាប់ដាច់ជាពីរ យកមកគាស់រំលើងឡើងខ្ទេចរបងទ្វា រហូតធ្វើឲ្យនាងខឹងទ្រាំមិនបានក៏សម្រេចចិត្តត្រៀមដាក់ពាក្យបណ្តឹងទៅលើអ្នកដែលបានបំផ្លាញមកលើគ្រួសាររបស់នាង។

សុធីតា បានបន្ថែមទៀតថា តាមពិតរឿងនេះនាងមិនចង់ឲ្យនរណាដឹងឡើយ តែនាងចង់ឲ្យបងប្អូនទាំងអស់ដែលបានដឹងលឺរឿងនេះធ្វើជាសាក្សីពីសុវត្ថិភាពរបស់នាង ព្រោះមិនដឹងថាពេលនាងដាក់ពាក្យបណ្តឹងទៅនឹងមានរឿងអ្វីកើតឡើងបន្តរទៀតនោះទេ ។ក្នុងរឿងនេះនាងក៏មាន វីដេអូ មានរូបភាពជាច្រើន ដែលបានថតទុក និងបងប្អូននៅក្នុងសហគមន៏ក៏ធ្វើជាសាក្សីឲ្យនាងគ្រប់គ្នាដែរ។នាងបញ្ចាក់ទៀតថា នាងជាពលរដ្ឋដែលរស់នៅស្របច្បាប់ ដូចនេះនាងក៏ត្រូវមានយុត្តិធម៌សម្រាប់ខ្លួនននាងដែរ៕

អត្ថបទ៖ Tep Sovannmoly

មតិយោបល់