• 2022-03-22 03:57:28
  • ព័ត៌មាន

ទាំងស្អាត ស៊ីវីល័យ ជោគជ័យ ចុះដឹងទេ តើ នីរត្ន ឆ្លងកាត់ និងគ្រប់គ្រងអ្វីខ្លះ?

  • 2022-03-22 03:57:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

និយាយពីភាពជោគជ័យ សម្រស់ក្មេងជាងវ័យ អស់រយៈពេលជាង១០ឆ្នាំ តាំងពីប្រឡូកសិល្បៈដំបូង នរណាក៏នឹកដល់ កញ្ញា ហ៊ិន ច័ន្ទនីរត្ន មុនគេដែរ។

ទើបតែក្រុងពិលីរៀបចំថតភាពយន្តខ្នាតធំ កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូរមី កញ្ញា ហ៊ិន ច័ន្ទនីរត្ន ស្រាប់តែបង្ហាញស្នាដៃថ្មី ក្នុងភាពយន្នមួយទៀត ជាតួបែប High-So និងឆ្នាសឆ្នើម ខុសពី ចរិត សុភាពរាបសារ រួសរាយរាក់ទាក់នៅខាងក្រៅ ហើយក៏ខុសពីរឿងផ្សេងៗដែលនាងធ្លាប់សម្ដែង។ ដូច្នេះរឿងថ្មីនោះ​មានចំណងជើងថា Online Dating ដែលនីរត្នប៉ះជាមួយ Idol ចម្រៀងវ័យក្មេងគឺ ចេន ក្នុងក្រុម Nevermind

បើនិយាយពី ភាព ស្អាត ស៊ីវីល័យ ជោគជ័យ របស់ នីរត្ននៅក្នុងរឿងវិញ គឺជា ស្រ្តី CEO វ័យក្មេង ស្អាត និង ស៊ីវីឡៃ ដែលមើលពីសំបកក្រៅ នាង ឆ្នាសឆ្នើម ពិបាកផ្គាប់ចិត្ត តែតាមពិត នារីម្នាក់នេះគឺជាមនុស្សដែលខំប្រឹងប្រែងធ្វើការ រហូតអាចបើកក្រុមហ៊ុនផ្ទាល់ខ្លួនបាន ដោយការខិតខំ តស៊ូ និង ចូលចិត្តធ្វើអ្វីដែលល្អឥតខ្ចោះ ដែលជាតម្រូវការ នាងចង់ឲ្យបុគ្គលិករបស់ខ្លួន អ្វីដែលល្អឥតខ្ចោះ ដើម្បីក្រុមហ៊ុន។ ប៉ុន្តែនៅពីក្រោយភាព រឹងមាំ និង ឆ្នាសឆ្នើម របស់នាង ក៏ មាន ភាពឯកា និង ការខូចចិត្តជាច្រើន។

មួយរឿងនេះដែរ គឺថាភ័យប៉ះសក់គ្រប់គ្នានៅក្នុងក្រុមហ៊ុន ធ្លាយដល់កំលោះសង្ហាចេន និង អ្នកផ្គូរផ្គងផងដែរ គឹ ឆ្នាសមួយអស់ដៃ។

រឿងនេះដឺកនាំសម្ដែងដោយ លោក រិទ្ធហួរ ឧត្តម ដែលជាអ្នកដឹកនាំរឿង និង វីដេអូ ពាណិជ្ជកម្ម ផលិតដោយក្រុមហ៊ុន UNIX Production និង នាំមកជូនដោយ ទឹកផ្លែឈើ Yengo។ មិនតែប៉ុណ្ណោះ រឿងនេះ ក៏មានបទចំរៀង Original ពី ចេន Nevermind ផងដែរ។

ចង់ដឹងច្បាស់ សូមមកទស្សនាទាំងអស់គ្នា៖

មតិយោបល់