• 2022-03-23 02:18:08
  • ព័ត៌មាន

សុខភាព ព្រហ្ម ម៉ាញ កាន់តែប្រសើរ តែមហាជនខ្លោចចិត្ដចំពោះលោកជាថ្មី ពេលនាយព្រែក រំលឹកហេតុការណ៍ពេលលោកសន្លប់

  • 2022-03-23 02:18:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គិតត្រឹមព្រឹកថ្ងៃទី២៣ ខែមីនា នេះ តារាចម្រៀងអាយ៉ៃលោក ព្រហ្ម ម៉ាញ អាចក្រោកឈរ និងពិសាអាហារបានជាធម្មតាវិញហើយ។ ទន្ទឹមនឹងសុខភាពលោកកាន់តែប្រសើរនេះ ពិធិករ ខេង រតនៈ ហៅនាយព្រែក បានរំលឹកហេតុការណ៍ពេលលោក ព្រហ្ម ម៉ាញ សន្លប់ពេលសម្ពាធឈាមធ្វើទុក្ខខ្លាំង។

លោក ព្រហ្ម ម៉ាញ បានសន្លប់នៅក្នុងកម្មវិធីដ៏ធំមួយរបស់Pleng កាលពីយប់ថ្ងៃទី១៩ ខែមីនា ដែលមានសិល្បករ-សិល្បរិនីជាច្រើនចូលរួម។ ប៉ុន្ដែគេមិនដឹងច្បាស់ថា ពេលលោក ព្រហ្ម ម៉ាញ សន្លប់នៅកណ្ដាលហ្វូងមនុស្សនោះ នាយព្រែកស្ថិតនៅក្បែរ ហើយបានឃើញលោក ព្រហ្ម ម៉ាញ សន្លប់ដោយផ្ទាល់ភ្នែក ឬអត់នោះទេ? ប៉ុន្ដែលោកថា៖“សំណាងហើយដែលលោកពូ ព្រហ្ម ម៉ាញ ខំទប់ខ្លួនមិនឲ្យដួល”។

នៅលើបណ្ដាញសង្គមIG កាលពីថ្ងៃម្សិលមិញលោកបានបង្ហោះរូបថតលោកកាន់ផ្លែឈើមួយកន្ដ្រកទៅសួរសុខទុក្ខលោក ព្រហ្ម ម៉ាញ ដល់មន្ទីរពេទ្យ ហើយពោលថា៖“ពេលនេះ អ៊ុំ ព្រហ្ម ម៉ាញ បានធូរស្រាលបន្ដិចហើយ សំណាងណាស់ដែលអ៊ុំទប់ខ្លួនមិនឲ្យដួលនៅថ្ងៃនោះ កុំអីមិនដឹងថាយ៉ាងណាទេ"។

ការលើកឡើងរបស់នាយព្រែក ទាក់ទងនឹងគ្រោះថ្នាក់ នៃជំងឺលើសឈាម ឬឡើងសម្ពាធឈាមនោះ ធ្វើឲ្យគេនឹកឃើញដល់តារាកំប្លែងជើងចាស់នាយ សង់ ស៊ីស តារាចម្រៀង សួស សងវាចារ និងនាយក្ដឹប ដែលពួកគាត់សុទ្ធតែធ្លាក់ខ្លួនពិកាដោយខ្លះនិយាយលែងច្បាស់ និងខ្លះស្លាប់មួយចំហៀងខ្លួន កម្រើកដៃជើងលែងរួច ក្រោយពីដួលសន្លប់ដោយសារសម្ពាធឈាមធ្វើទុក្ខ៕

ជិន សុភ័ក្ដ្រ

មតិយោបល់
អត្ថបទពេញនិយម