• 2022-03-23 08:41:43
  • ព័ត៌មាន

អបអរសាទរ! James Ma ទទួសញ្ញាប័ត្របញ្ចប់អនុបណ្ឌិត ផ្នែកគ្រប់គ្រងពាណិជ្ជកម្ម

  • 2022-03-23 08:41:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

James Ma តារាសម្ដែងជួរមុខក្នុងឧស្សាហកម្មថៃ ទើបទទួលបានសញ្ញាប័ត្រអនុបណ្ឌិត នៃមហាវិទ្យាល័យគ្រប់គ្រងពាណិជ្ជកម្ម គ្រប់គ្រងទេសចរណ៍ សាកលវិទ្យាល័យ Assumption

ក្រោយរង់ចាំការបញ្ចប់ការសិក្សាប្រមាណ២ឆ្នាំ ពេលនេះតារាសម្ដែង James Ma ទទួលបានសញ្ញាប័ត្រ័បញ្ចប់ថ្នាក់អនុបណ្ឌិតហើយ ដោយមានការអបអរសាទរយ៉ាងច្រើនពីសំណាកអ្នកគាំទ្រ និងមិត្តរួមអាជីពដូចជា Mint Chalida, Dao Pimthong, Ney Chotika, Janie Alphat, Alex Rendell, Kimber Lee, Ken Theeradej, Boom Supaporn និង Pai Sitangsu

បើនិយាយពីប្រវត្តិនៃការសិក្សា James Mar បានបញ្ចប់ថ្នាក់បរិញ្ញាប័ត្រពីមហាវិទ្យាល័យ Arts business សាខាអង់គ្លេស Assumption University ក្នុងបទសម្ភាសន៍ James បង្ហើបថាលោកមិនមានគម្រោងបន្តការសិក្សានៅថ្នាក់បណ្ឌិតឡើយ។ លោកចង់នៅតែបន្តខិតខំធ្វើជាតួសម្តែងដើម្បី បម្រើទស្សនីយភាពដល់មហាជនជាទីស្រលាញ់៕

ប្រភព៖ khaosod ប្រែសម្រួល៖ PAV SREY PICH

មតិយោបល់