• 2022-03-24 02:49:53
  • ព័ត៌មាន

ករុណា ពេជ្រ និង លី អ៊ីវ៉ាធីណា មានតម្រុយរៀបការកាន់តែច្បាស់ ឥឡូវនេះភាគីខាងប្រុសបញ្ជាក់ហើយ

  • 2022-03-24 02:49:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាចម្រៀងរួមទ្រនំក្នុងផលិតកម្មថោន គឺលោក ករុណា ពេជ្រ និងកញ្ញា លី អ៊ីវ៉ាធីណា ត្រូវបានមហាជនដាក់ការសង្ស័យថាអ្នកទាំងពីរកំពុងមានទំនាក់ទំនងក្រៅឆាកយ៉ាងផ្អែមល្ហែមដូចប្ដី-ប្រពន្ធទើបនឹងរៀបការ ខណៈដែលភាគីខាងប្រុសបញ្ចេញតម្រុយកាន់តែច្បាស់ថាពួកគេអាចនឹងកាន់ដៃគ្នាចូលរោងការក្នុងពេលឆាប់ៗ។

បន្ទាប់ពីបញ្ចេញរូបថតនែបនិត្យជាច្រើនសន្លឹកជាមួយកញ្ញា លី អ៊ីវ៉ាធីណា ស្រាប់តែថ្ងៃនេះលោក ករុណា ពេជ្រ បានយករូបថតទាំងនេះមកបង្ហោះម្ដងទៀតដោយភ្ជាប់សំណេរថា៖ “ចាស់ហើយ បើមិនរកចាស់ៗគ្នាយើង តើមានក្មេងណាមកស្រឡាញ់...ត្រឹម៣ អគារ មិនដឹងអស់ភ្ញៀវ ឬអត់ផង”។

Sabay បានព្យាយាមទាក់ទងលោក ករុណា ពេជ្រ ជាច្រើនដងនៅព្រឹកថ្ងៃទី២៤ ខែមីនា ដើម្បីបញ្ជាក់លើព័ត៌មានដែលលោកបានលើកឡើងតាមបណ្ដាញសង្គមនេះ ប៉ុន្ដែមិនអាចទាក់ទងបាន។ ទើបនៅមុននេះបន្ដិចលោកក៏បានទាក់ទងមកSabay វិញ ហើយបញ្ជាក់ថា វាមិនមែនជាការពិតឡើយដែលរូបលោក និងលី អ៊ីវ៉ាធីណា នឹងរៀបការជាមួយគ្នា ពោលគឺរូបថតនែបនិត្យ និងសំណេរដែលលោកបបញ្ចេញនោះ គ្រាន់តែជាការលេងសើចក្នុងនាមជាមិត្ដរួមការងារប៉ុណ្ណោះ៕

ជិន សុភ័ក្ដ្រ

មតិយោបល់