• 2022-03-24 06:36:27
  • ព័ត៌មាន

ចប់បាត់! ទើបរីករាយទទួលសញ្ញាប័ត្រអនុបណ្ឌិតម្សិលមិញ ថ្ងៃនេះ James ប្រកាសវិជ្ជមានកូវីដ១៩

  • 2022-03-24 06:36:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាសម្ដែងឆ្នើមប្រចាំប្រទេសថៃ James Ma ត្រូវលុបចោលការងារមួយរំពេច ក្រោយដឹងថាមនុស្សជិតស្និទ្ធបានឆ្លងជំងឺកូវីដ១៩។ James Mar ប្រញាប់ទៅមន្ទីរពេទ្យដើម្បីធ្វើតេស្ត RT-PCR ជាបន្ទាន់ បន្ទាប់ពីពាក់ព័ន្ធករណីកូវីដ១៩ ជាលទ្ធផលបានបង្ហាញថា James បាន ឆ្លងកូវីដ១៩បាត់ទៅហើយ។

ដោយនៅប៉ុន្មានម៉ោងមុននេះ James បានបង្ហោះរូបភាពមួយសន្លឹកថា៖ “ខ្ញុំបានដឹងថាមានអ្នកស្និទ្ធ ស្នាលជាមួយខ្ញុំឆ្លងកូវីដ។ ដូច្នេះខ្ញុំបានរំសាយពីការងារ ហើយប្រញាប់ទៅមន្ទីរពេទ្យដើម្បីពិនិត្យ RT-PCR ដើម្បីឲ្យប្រាកដ ហើយលទ្ធផលបានចេញមកថារកឃើញវិជ្ជមានកូវីដ"

បច្ចុប្បន្ន James កំពុងសម្រាកព្យាបាលដាច់ដោយឡែកដើម្បីទទួលការព្យាបាលត្រឹមត្រូវពី ក្រុមគ្រូ ពេទ្យជំនាញ ហើយលោកក៏បានជូនដំណឹងដល់មនុស្សជិតស្និទ្ធរបស់ខ្លួន អំពាវនាវអ្នកនោះឆាប់ប្រញ៉ាប់ទៅធ្វើតេស្ដ៕

ប្រភព៖ khaosod ប្រែសម្រួល៖ PAV SREY PICH

មតិយោបល់