• 2022-03-26 05:30:39
  • ព័ត៌មាន

លេចវត្តមានអ្នកកំដរអាពាហ៍ពិពាហ៍ ទឹម រដ្ឋា សុទ្ធតែជាតារាសម្ដែង និងបវរកញ្ញាលំដាប់ប្រទេស

  • 2022-03-26 05:30:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អាពាហ៍ពិពាហ៍ដ៏កក្រើករបស់តារាម៉ូដែល និងជាតារាសម្ដែងល្បីឈ្មោះ ទឹក រដ្ឋា នៅព្រឹកថ្ងៃទី២៦ មីនា នេះលេចវត្តមានសុទ្ធតែតារាល្បីប្រចាំប្រទេសបានចូលរួម ហើយអ្នកកំដរក៏សុទ្ធតែជាបវរកញ្ញា និងតារាលំដាប់ប្រទេសផងដែរ។

នៅព្រឹកកម្មវិធីដំបូងគេសង្កេតឃើញថាអ្នកកំដរទាំងខាងប្រុស និងខាងស្រីស្អាតពិតជាស្រស់សង្ហា ជាពិសេសអ្នកកំដរខាងកូនក្រមុំពិតជាមានរូបសម្រស់ស្រស់ស្អាតស្រស់សោភាខ្លាំងតែម្ដង។ ដោយកញ្ញាទាំងបីសុទ្ធតែជាតារាសម្ដែង និងជាតារាម៉ូដែលប្រចាំប្រទេសដូចជា បវរកញ្ញា Miss Universe ២០១៨ រឿន ណាត តារាម៉ូដែល និងសម្ដែង និមល ចុងក្រោយគឺតារាសម្ដែងរូបស្រស់ ហ្វាហ្វា

ទន្ទឹមនឹងនេះក៏សង្កេតឃើញវត្តមានសិល្បករសិល្បការិនីល្បីឈ្មោះជាច្រើន សារ៉ាយ លក្ខណា ខាត់ សុឃីម លី មុន្នីនាថ លោក អេឡិច ចន្ទត្រា អ្នកច្នែម៉ូដ ឯមរាម និងតារាច្រើនដូងទៀតបានចូលរួមយ៉ាង ពិសេសនៅព្រឹកនេះ៕

អត្ថបទ៖ PAV SREY PICH

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី