
- អាទិត្យ, 27 មីនា 2022 01:56
- ព័ត៌មាន
អ្នកសិល្បៈពីគ្រប់ទិសទី ខ្លះបាត់មុខយូរឆ្នាំ មកជុំគ្នាអស់ហើយក្នុងមង្គលការ ទឹម រដ្ឋា
- អាទិត្យ, 27 មីនា 2022 01:56
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកសិល្បៈពីគ្រប់ទិសទី ខ្លះបាត់មុខយូរឆ្នាំ មកជុំគ្នាអស់ហើយក្នុងមង្គលការ ទឹម រដ្ឋា
ចន្លោះមិនឃើញ
ពេលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២២ ទៅ ទឹម រដ្ឋា ក្លាយជានារីមានស្វាមីហើយ ក្រោយរៀបចំពិធីមង្គលការយ៉ាងឱឡារិកជាមួយនឹងគូស្នេហ៍ជនជាតិបរទេស Mr. Jovany Antonio និងមានការចូលរួមពីសំណាក់មិត្តភ័ក្តិបងប្អូនជាច្រើននាក់។ ជាក់ស្ដែង អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ ងាកមកខាងអ្នកកំដរវិញ សុទ្ធតែជាតារាល្បីៗដូចគ្នាមាន កញ្ញា រឿន ណាត កញ្ញា ហ្វាហ្វា កញ្ញា អឹង និមលស្របពេលអ្នកកំដរប្រុសគឺលោក ប៉ែន ភ័ក្ត្រសុធារិទ្ធ។
ឈានចូលកម្មវិធីពេលល្ងាចដ៏សែនមនោរម្យវិញ ក៏កាន់តែពិសេសទៅទៀត ដោយ ទឹម រដ្ឋា និងស្វាមីបានរៀបចំនៅកោះពេជ្រ ហើយប្រជុំសុទ្ធតែតារាល្បីៗ ដោយខ្លះបាត់មុខពីសិល្បៈយូរឆ្នាំហើយ តែបង្ហាញមុខជាថ្មីក្នុងមង្គលការរបស់នាង។ ក្នុងនោះរួមមាន អ្នកស្រី សាព័រ រ៉េនដូល វ៉ាង ស្រីណូ ប៊ីរីយ៉ា ពៅ ភិរុណ។ ដូច្នេះសូមទស្សនារូបភាពដូចខាងក្រោម៖