• 2022-03-28 02:57:21
  • ព័ត៌មាន

Lee Minho និង Gong Hyojin នឹងសម្ដែងរឿងស្នេហា-កំប្លែង​ តាំងពីផែនដីធ្លាយដល់អវកាសរួមគ្នា

  • 2022-03-28 02:57:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើយោងតាម​ការបញ្ជាក់ពីផលិតកម្ម Keyeast Entertainment នៅ​ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២នេះ​ បាន​ឲ្យដឹង​ថា​ តារាសម្ដែង​ Gong Hyo Jin និង Lee Min Ho នឹង​សម្ដែង​រួមគ្នា​នូវរឿង​ភាគ​ស្នេហាលាយឡំ​នឹង​កំប្លែង​ថ្មី​មាន​ចំណងជើង​ថា​ «Ask the Stars»

ក្នុងរឿង Gong Hyo Jin នឹង​សម្ដែង​ជា​តួ អវកាសយានិកកូរ៉េ-អាមេរិ មានឈ្មោះ​ថា​ Eve KimLee Min Ho វិញ​នឹង​សម្ដែង​ជា​តួ​ អ្នកទេសចរអវកាស និងជាពេទ្យរោគស្ត្រី ឈ្មោះ Gong Ryong

ក៏មាន​សេចក្ដីរាយការណ៍​មក​ដែរ​ថា​ រឿង​ភាគ​មួយ​នេះ​ បាន​ចំណាយពេល​ ៥ឆ្នាំ ​មក​ហើយ​ក្នុង​ការ​រៀបចំ​អ្វីៗគ្រប់យ៉ាង ហើយ​វា​នឹង​ក្លាយជា​រឿងភាគ​កូរ៉េដំបូង​បង្អស់មិនធ្លាប់​មាន​ ដែល​នឹង​បញ្ចូល​សាច់រឿងទាក់ទងនឹង​ស្ថានីយ៍អវកាស។

ជាមួយគ្នានោះ «Ask the Stars» គ្រោង​ចាប់ផ្ដើម​ដំណើរការថត​នៅ​ខែ​មេសា ខាងមុខនេះ ឯគម្រោង​នៃ​ការ​ចាក់បញ្ចាំង​វិញ គឺ​នៅ​ឆ្នាំ ២០២៣

ប្រភព៖ Allkpop អត្ថបទ៖ ធារី

មតិយោបល់
អត្ថបទពេញនិយម