/624131402b53d_1648439580_medium.jpg)
- ច័ន្ទ, 28 មីនា 2022 03:57
- ព័ត៌មាន
ទទួលពាន៣ ប៉ុន្មានថ្ងៃមុន ឥឡូវធ្លាយរឿង តន់ ច័ន្ទសីម៉ា តម្លៃខ្លួនឡើងដល់ទៅជិត ២០ម៉ឺនដុល្លារ!
- ច័ន្ទ, 28 មីនា 2022 03:57
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទទួលពាន៣ ប៉ុន្មានថ្ងៃមុន ឥឡូវធ្លាយរឿង តន់ ច័ន្ទសីម៉ា តម្លៃខ្លួនឡើងដល់ទៅជិត ២០ម៉ឺនដុល្លារ!
ចន្លោះមិនឃើញ
តារាចម្រៀងតូចច្រឡឹងរបស់ Galaxy Navatra បានសម្រេចសមិទ្ធផលយ៉ាងអស្ចារ្យដោយទទួលបានពានដល់ទៅ ៣ ពីកម្មវិធី Pleng Music Awards 2022 ហើយមិនប៉ុន្មានថ្ងៃកន្លងមក ក៏លេចដំណឹងពីរឿង តារាស្រីមានតម្លៃពលកម្មខ្ពស់ខ្លាំងថែមទៀតមិនធ្លាប់មាន។
នេះជាដំណឹងថ្មីទៀត ដែលបានលេចឡើងតាមរយៈប្រភពនៅមិនឆ្ងាយពីតារាចម្រៀង។ ដំណឹងអំពីតម្លៃពលកម្មរបស់តារាចម្រៀងមកពីខេត្តតាកែវ បានលេចឡើងជាហូរហែតាំងពី២ឆ្នាំមុន ដែលកាលនោះ ដំណឹងដែលធ្វើឲ្យប្រិយមិត្តបើកភ្នែកធំៗនោះ គឺថា សីម៉ា មានថ្លៃហត់នឿយសម្រាប់ការចេញច្រៀងតាមកម្មវិធីប្រគំតន្ត្រីធំដល់ទៅជិត ២ម៉ឺនដុល្លារអាមេរិក។
តួលេខនោះ គឺខ្ពស់ខ្លាំងសម្រាប់តារាចម្រៀងក្នុងស្រុក ដែលកន្លងមកតារាជួរមុខដែលរៀមច្បងមួយចំនួនមានតម្លៃនៃការហត់នឿយ ត្រឹមជាង ៣ ០០០-៤០០០ដុល្លារតែប៉ុណ្ណោះ។ ប៉ុន្តែនៅឆ្នាំ ២០២២ មានតម្រុយមួយផ្សេងទៀតថា ម្ចាស់បទ "Lambo Toy” ត្រូវបានឡើងតម្លៃខ្លួនដល់ទៅជិត ២០ម៉ឺនដុល្លារអាមេរិកទៅហើយ។
តាមប្រភពសុំមិនបញ្ចេញឈ្មោះ បញ្ជាក់ថា តម្លៃពលកម្មខាងលើ គឺជាតម្លៃសម្រាប់ការងារជាតារាតំណាងផលិតផល ឬហៅម្យ៉ាងទៀតថា "ទូតសុច្ឆន្ទៈ"។ "សីម៉ា ឥឡូវអ្ហី តម្លៃខ្លួនកាន់តែឡើងទៀតហើយ ដាច់គេហើយ លឺថា ជិត ២០ម៉ឺនហើយ...សម្រាប់ការងារធ្វើជា Brand Ambassador”។
ប្រភពបន្តថា សម្រាប់ការងារខាងលើ តាមដែលគេទទួលបានពីមិត្តភ័ក្តិធ្វើការក្នុងក្រុមហ៊ុនមួយដែលសីម៉ា បានព្រមព្រៀងធ្វើជាទូតសុច្ឆន្ទៈ គឺប្រមាណ ១៧-១៨ម៉ឺនដុល្លារឯណោះក្នុង១ឆ្នាំ។ តួលេខនេះខ្ពស់ខ្លាំង បើធៀបនឹងការងារដូចគ្នារបស់តារាក្នុងស្រុកផ្សេងទៀត ដែលជាមធ្យមមានចំនួនប្រមាណ ៥ម៉ឺនដុល្លារក្នុង១ឆ្នាំ។ ដោយឡែកការងារឡើងឆាកតន្ត្រី បញ្ជាក់ថាគេមិនដឹងទេថា ប្រែប្រួលឬអត់។
ជុំវិញបញ្ហានេះ សាមីខ្លួន នៅមិនទាន់អាចភ្ជាប់ទំនាក់ទំនងបានដើម្បីសុំការស្រាយបញ្ជាក់។ ងាកមកលោក យឹម តាស្រង់ ដែលជាមេកើយរបស់តារាចម្រៀងវិញ ក៏មិនទាន់សុំការអធិប្បាយបានដូចគ្នា។ តន់ ច័ន្ទសីម៉ា ទើបទទួលបានពានដល់ទៅ ៣ ពីកម្មវិធី Pleng Music Awards 2022 មានពាន «សិល្បការិនីប្រចាំឆ្នាំ» «វីដេអូបទចម្រៀងដំបូងគេដែលមានការមើល 100លានដងក្នុង YouTube» និងពាន «សិល្បការិនីស្ដាប់ច្រើនជាងគេ»។ មិនប៉ុន្មានថ្ងៃបន្ទាប់ពីក៏ធ្លាយដំណឺងខាងលើ ប៉ុន្តែជាមួយគ្នាប្រភពដដែលបញ្ជាក់ថា សីម៉ា មិនទើបឡើងតម្លៃខ្លួនក្រោយទទួលបានពាននោះទេ គឺតម្លៃខាងលើរូបគេទទួលបានទាំងពីមុននេះទៅទៀត៕