• 2022-03-28 04:44:46
  • ព័ត៌មាន

ក្រោយទទួលបានចៅប្រុសគួរឲ្យស្រលាញ់មក អព្ពរទេវី ចាប់ផ្តើមពោលពាក្យមួយឃ្លាដូចគេនិយាយ

  • 2022-03-28 04:44:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីតតារាសម្តែង អ្នកស្រី អម្ពរទេវី ក្រោយទទួលបានចៅប្រុសដ៏គួរឲ្យស្រលាញ់មក ឃើញថា អ្នកស្រី ហាក់ស្រលាញ់ចៅប្រុសម្នាក់នេះស្ទើរលេបទៅហើយ ព្រោះនេះគឺជាចៅដំបូងដែលអ្នកស្រីមាន រហូតធ្វើឲ្យអ្នកគាំទ្រសរសើរពីគ្រប់គ្នា។

ថ្មីៗនេះតារាសម្តែងជើងចាស់ដែលមានឈ្មោះបោះសម្លេងលើវិស័យភាពយន្តនាទស្សវត្ស៨០និង៩០ បានធ្វើឲ្យគ្រប់គ្នាសរសើរមិនដាច់ពីមាត់ពីសំណាងរបស់អ្នកស្រីដែលទទួលបានចៅប្រុសជាលើកដំបូងដ៏គួរឲ្យស្រលាញ់ម្នាក់ ថែមទាំងជាកូនកាត់ទៀតផង មិនត្រឹមតែប៉ុណ្ណោះអ្នកស្រីក៏បានសរសេរសំណេរដែលបញ្ជាក់ពីក្តីស្រលាញ់ចំពោះចៅម្នាក់នេះខ្លាំងរហូតនិយាយថា «ពាក្យចាស់ពោលថា ស្រលាញ់កូនមួយតៅ ស្រលាញ់ចៅមួយថាំង ហើយឥឡូវនេះដល់វេនខ្ញុំហើយ ម៉ាក់ស្រលាញ់កូនមួយតៅ ស្រលាញ់ចៅម៉ាក់ដប់ថាំង»។នេះគឺជាក្តីស្រលាញ់យាយចំពោះចៅ គឺជាក្តីស្រលាញ់ដែលមិនក្លែងក្លាយ ជាក្តីស្រលាញ់ដែលបរិសុទ្ធចំពោះសាច់ឈាមខ្លួន។

រម្លឹកផងដែរថា អតីតតារាសម្តែង អ្នកស្រី អម្ពរទេវី មុនចេញទៅរស់នៅសហរដ្ឋ អ្នកស្រីអម្ពរទេវី មានកូនប្រុសជាមួយអតីតស្វាមីដែលជាតារាសម្តែងគឺលោកពេជ្រ ភីរុណ ហើយរហូតមកដល់ពេលនេះកូនប្រុសរបស់អ្នកស្រី អម្ពរទេវី បង្កើតបានកូនប្រុសដ៏ស្រស់ស្អាតម្នាក់កាលពីដើមខែមករា ឆ្នាំ២០២២នេះ ដែលបានដាក់ឈ្មោះថា Lionel G Phirun ហៅ (អានន្ទ) Anun ៕

អត្ថបទ៖ Tep Sovannmoly

មតិយោបល់
អត្ថបទពេញនិយម