• 2022-03-28 09:24:05
  • ព័ត៌មាន

Will Smith ញ័រមាត់ធ្វើការសុំទោសទៅកាន់ Chris Rock ចំពោះការទះកំផ្លៀង

  • 2022-03-28 09:24:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Will Smith បានឈ្នះពានរង្វាន់តារាសម្ដែងល្អបំផុតប្រចាំពានរង្វាន់ Oscars ឆ្នាំ ២០២២ ហើយលោកបង្ហាញអារម្មណ៍រំជួលចិត្តយ៉ាងខ្លាំងក្នុងអំឡុងពេលសុន្ទរកថាធ្វើការសុំទោសចំពោះការទះកំផ្លៀង Chris Rock មុនពេលកម្មវិធីចាប់ផ្ដើម។

Will Smith

Smith បង្ហាញអារម្មណ៍រំជួលចិត្តក្នុងអំឡុងពេលសុន្ទរកថា ទទួលពានរង្វាន់តួសម្ដែងល្អបំផុតក្នុងរឿង King Richard ស្របពេលឡើងលើឆាកទទួលពាន Smith ក៏បានសុំទោសបន្ទាប់ពីគាត់បានធ្វើឱ្យទស្សនិកជន និងអ្នកចូលរួមភ្ញាក់ផ្អើលដោយការទះកំផ្លៀង Chris Rock សម្រាប់ការនិយាយលេងសើចអំពី Jada Pinkett Smith កាលពីមុនពេលកម្មវិធីចាប់ផ្ដើម។

Chris Rock

Smith បាននិយាយទាំងទឹកភ្នែកថា៖ "ខ្ញុំចង់សុំទោស Academy ខ្ញុំចង់សុំទោសចំពោះអ្នកដែលបាន ចូលរួមទាំងអស់"។ "នេះគឺជាពេលវេលាដ៏ល្អ ហើយខ្ញុំមិនយំសម្រាប់ការឈ្នះពានរង្វាន់នោះទេ វាមិន មែនជាការឈ្នះពានរង្វាន់សម្រាប់ខ្ញុំនោះទេ។ លោកបានបន្ថែមថា៖ «សិល្បៈធ្វើត្រាប់តាមជីវិតខ្ញុំមើលទៅឆ្កួតណាស់» ខណៈគ្រប់គ្នាសើចខ្លាំងពីរឿងជីវិតខ្ញុំ ស្នេហានឹងធ្វើឱ្យអ្នកធ្វើរឿងឆ្កួតៗ

លោកបានបន្ថែមថា៖ «ខ្ញុំដឹងថាអាចធ្វើអ្វីបាន អ្នកត្រូវគេធ្វើបាប អ្នកត្រូវមានមនុស្សនិយាយឆ្កួតៗពីអ្នកក្នុងពេលនេះ អ្នកត្រូវមានមនុស្សមើលងាយអ្នក ហើយអ្នកត្រូវតែធ្វើពុតថាមិនអីទេ ...Denzel បាននិយាយមកកាន់ខ្ញុំកាលពីប៉ុន្មាននាទីមុនថា 'នៅពេលអ្នកឡើងខ្ពស់បំផុត សូមប្រយ័ត្ននោះ ជាពេលដែលគ្រប់គ្នាដែលស្អប់អ្នកធ្វើបានអ្នក”៕

ប្រភព៖ Eonline ប្រែសម្រួល៖ JY

មតិយោបល់