• 2022-03-29 03:55:40
  • ព័ត៌មាន

ជីវិតស្រីៗប្រាថ្នា! Chompoo Araya បង្ហោះរូបជុំប្ដី-កូន បង្ហាញរសជាតិ Fashion សព្វគ្រប់

  • 2022-03-29 03:55:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នកណា​ក៏ដឹង​ដែរថា​ Chompoo Araya គឺជាតារា​ថៃដែលតែងខ្លួនហាយសូ និង​ប្រើជីវិតទាន់សម័យ​គ្រប់សម័យ តាំងពីនៅក្រមុំ រហូតមាន​ប្ដី​ គឺលោក Nott Visrut និងកូនភ្លោះ ២ គឺ Saifa-Bhayu។ ជីវិតរីករាយ​របស់នាង ធ្វើឲ្យគ្រប់គ្នា​រំភើប​ និង​ប្រាថ្នា​ចង់​ក្លាយជា​នារីមាន​សំណាង​ដូចនាងណាស់។

ជាក់ស្ដែង​ថ្មីៗនេះ Chompoo Araya បាន​បង្ហាញ​រូបភាព​គ្រួសារ​ឈរជុំ​គ្នា ដើម្បីជាការផ្សព្វផ្សាយ យីហោ (Brand) ខោអាវរបស់ពួកគេផង។ យ៉ាងណា​មិញ រូបភាព​ទាំងអស់​ពិតជា​បង្កប់នូវក្ដីសុខរបស់គ្រួសារដែល​មាន​ឪពុកម្ដាយ កូន ២នាក់ និង​នៅក្នុងពោះម្ដាយម្នាក់ទៀត។

ចំណែក​ការបញ្ចេញ​ទឹកមុខម្នាក់ៗ ពិសេសកូនៗវិញ គឺ​ផ្លាស់ប្ដូរគ្រប់រសជាតិ ធ្វើឲ្យអ្នកដែលបាន​ឃើញហើយ មិនមានអារម្មណ៍ជិនណាយនឹងពួកគេទេ។ ការលេងស្ទីលធ្វើខ្លូន គឺកាលីបអស្ចារ្យ មិនឲ្យដូចអ្នកណាទាំងអស់៕

ទស្សនាដូចខាងក្រោម៖

ប្រភព៖ Sanook

មតិយោបល់