• 2022-03-29 04:28:43
  • ព័ត៌មាន

រឹងមាំណាស់! ស្ងាត់ៗ ទូច ស្រីលក្ខណ៍ ទិញឡានថ្មីបង្ហាញកូនប្រុសបណ្តូលចិត្តយ៉ាងមានក្តីសុខ

  • 2022-03-29 04:28:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់ពីស្ងប់ស្ងាត់មួយរយៈកន្លងមកនេះ តារាសម្ដែងនិងដើរម៉ូត ទូច ស្រីលក្ខណ៌ បានធ្វើឲ្យអ្នកគាំទ្ររំភើបសប្បាយចិត្តគ្រប់គ្នាក្រោយឃើញនាងរឹងមាំនិងជោគជ័យលើការងារ ហើយអ្វីដែលកាន់តែគួរឲ្យសរសើរទៀតនោះគឺនាងព្យាយាមរកលុយកាក់ទិញឡានថ្មីមួយគ្រឿងដោយញើសឈាមខ្លួនឯងបង្ហាញកូនប្រុសយ៉ាងមានក្តីសុខជាពន់ពេក។

គ្រប់គ្នាបានដឹងហើយថា ចំណងស្នេហ៏របស់អ្នកនាង ទូច ស្រីលក្ខណ៏ ត្រូវបានបញ្ចប់ដោយនាងបានដឹកដៃកូនប្រុសបណ្តូលចិត្តឡើងតុលាការ ដើម្បីលែងលះស្វាមីដែលជាជនជាតិបរទេស។ ក្រោយបែកបាក់គ្នា ស្រីលក្ខណ៏ បានបង្ហាញពីភាពរឹងមាំរបស់ខ្លួន រួមទាំងនាងមានភាពជោគជ័យទៅលើការងារច្រើនទៀតផងដែរ។អាចនិយាយបានថា តារាសម្ដែង និងដើរម៉ូត រូបនេះ ប្រឹងប្រែងគិតគូរណាស់ ដូចដែលនាងធ្លាប់និយាយថា មនុស្សស្រីដែលខ្លាំងមិនមែននិយាយច្រើនជាងធ្វើនោះទេ។ បើគិតពីពេលនោះមកដល់ឥឡូវគឺនាងធ្វើបានដូចសម្តីពិតមែន ដោយនាងបានទិញរថយន្តថ្មីមួយគ្រឿង ជូនខ្លួនឯងនិងកូនប្រុសបណ្តូលចិត្តតែម្នាក់យ៉ាងមានក្តីសុខ បើទោះគ្មានវត្តមានរបស់ប្តីនិងអ្នកផ្សេងទៀតក៏ដោយ ក៏នាងនិងកូនពោរពេញទៅដោយក្តីសុខបានដែរ។

ចំណែកអ្នកគាំទ្រជាច្រើន សរសើរគ្រប់គ្នាពីសមត្ថភាពនិងភាពក្លានហានរឹងមាំរបស់នាង ដែល ស្រីលក្ខណ៏ បានដើរដល់ចំណុចនេះយ៉ាងរឹងមាំតែម្នាក់ឯង៕

អត្ថបទ៖ Tep Sovannmoly

មតិយោបល់