• 2022-03-29 06:32:05
  • ព័ត៌មាន

Heechul ទម្លាយពីរឿងធ្វើបាបចិត្តសង្សារឲ្យយំ ដល់ថ្នាក់បែកគ្នា ព្រោះតែវក់នឹងហ្គេមហៅលែងឮ

  • 2022-03-29 06:32:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២២ ពេល​បង្ហាញ​មុខក្នុង​កម្មវិធី "My Little Old Boy” របស់ SBS សមាជិក Super Junior គឺ Heechul បាន​លើកឡើងពីវេលាកាល​ខ្លួន​នៅ​វ័យ​ខ្ទង់ ២០ ដែលជា​ពេលលោកធ្វើឲ្យមិត្តស្រីយំ ដោយសារតែខ្លួនវក់នឹងហ្គេមខ្លាំង​ពេក។

Heechul បាន​និយាយថា​៖ «កាល​ពីខ្ញុំ​នៅ​អាយុ​ជាង ១០ ខ្ញុំវក់ខ្លាំង​មែន​ទែន​ជាមួយនឹងហ្គេម ដែល​មាន​ឈ្មោះថា​ “WOW”។ ហ្គេម​នេះ​តម្រូវ​ឲ្យ​មានអ្នក​លេង ២៥នាក់ ដើម្បី​កំទេច Boss»។

ឮភ្លាម Kim Jong Kook ស្រាប់តែ​លាន់មាត់​ថា៖ «ជាទូទៅ ហ្គេម​តែង​ក្លាយជាហេតុផល​ ធ្វើឲ្យមាន​ការបែក​បាក់ទំនាក់ទំនង» Lee Sang Min ដែល​ជា​ម្ចាស់ផ្ទះក៏​បាន​បន្ថែម​ដែរថា៖ «ខ្ញុំគ្រាន់តែ​ឮអ្នកនិយាយពីរឿង​របស់អ្នកត្រឹម ៥វិនាទីសោះ ក៏ខ្ញុំ​ចង់លែងអ្នកឯងដែរ»។

សមាជិក Super Junior រូបនេះ​ បានបន្តរៀបរាប់ថា៖ «អ៊ីចឹង​កាល​នោះខ្ទង់ម៉ោង ៧:៥៨នាទីល្ងាច! ហើយខ្ញុំ​ក៏មាន​គម្រោង​ថា​នឹង​ Online នៅ​ម៉ោង ៨យប់។ ខ្ញុំ​នៅ​ជាមួយសង្សារខ្ញុំ​ ហើយភ្លាមៗ នាង​ក៏បាន​និយាយថា “តោះ!បែកគ្នាហ្មងទៅ” ហើយខ្ញុំក៏និយាយថា “អូខេ អូន​គួរតែទៅផ្ទះឥឡូវចុះ” ប៉ុន្តែពេលហ្នឹងនាង​ក៏ចាប់ផ្ដើមយំហ៊ូតែម្ដង។ ខ្ញុំគិតថា​នាង​មានអ្វីផ្សេង​ដែល​ចង់​និយាយខ្លាំង​ហើយ។ សំខាន់​ខ្ញុំ​ត្រង់ទៀត ខ្ញុំ​ក៏បាន​ប្រាប់គាត់​ថា​ ខ្ញុំ​មាន​គម្រោង​ជាមួយមនុស្ស ២៤នាក់ទៀត (អ្នកលេងហ្គេម)»។

Lee Sang Min មិន​បង្អង់យូរក៏បាននិយាយថា៖ «អ្នក​ឯងអាក្រក់មែនទែន»៕

ប្រភព៖ Allkpop ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់