• 2022-03-29 07:07:36
  • ព័ត៌មាន

ការពិតពីក្រោយការបាត់មុខជាង២ខែមកនេះ ហេង វិសាល សំងំព្យាបាលបញ្ហាផ្លូវចិត្ត

  • 2022-03-29 07:07:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់ពីបាត់មុខពីបណ្ដាញសង្គម ខកខានធ្វើវីដេអូ ហេង វិសាល ទើបដាច់ចិត្តទម្លាយការពិតពីការបាត់ មុខរបស់ខ្លួនថាលោក កំពុងក្លាយជាមនុស្សបាក់ទឹកចិត្តធ្ងន់ធ្ងរ។

មួយរយៈចុងក្រោយនេះអ្នកគាំទ្របង្ហាញការព្រួយបារម្ភយ៉ាងខ្លាំង បន្ទាប់ពី Idol របស់ពួកគេគឺកម្លោះ សង្ហា ហេង វិសាល បាត់មុខឈប់ធ្វើវីដេអូថ្មីៗ ផ្ដាច់ទំនាក់ទំនងទាំងស្រុងលើបណ្ដាញសង្គមជាងពីខែមកនេះ។

យ៉ាងណាមិញ ហេង វិសាល មិនធ្វើឱ្យមហាជនព្រួយបារម្ភពីលោកខ្លាំងនោះទេ គឺសាមីខ្លួនបានចេញ វីដេអូថ្មីក្រោយអខានធ្វើ ថាអំឡុងពេលបាត់មុខជាងពីខែមកនេះគឺលោកបាននៅសំងំនៅក្នុងបន្ទប់មិន ចេញទៅណា ដោយសារមានបញ្ហាជំងឺបាក់ទឹកចិត្ត (Depression)។ ចំពោះបញ្ហាផ្លូវចិត្តនេះ វិសាល មិនបានបញ្ជាក់ថាមកពីមូលហេតុនោះទេ។

ហេង វិសាល បានត្រឹមតែបង្ហើបប្រាប់ថាអំឡុងពេលមានជំងឺនេះគឺលោកបាត់បង់កម្លាំង មិនចង់ធ្វើអ្វី ទាំងអស់ សូម្បីតែក្រើកពីគេងដើរចេញពីគ្រែគេងក៏លោកងើបមិនរួច ពោលគឺចង់គេងសំងំបែបនេះរហូត។

ហេង វិសាល៖ “បាត់មុខលែងធ្វើវីដេអូជាងពីរមកនេះគឺដោយសារតែខ្ញុំមានបញ្ហាផ្លូវចិត្តតិចតួច ដែលគេហៅថា Depression ខ្ញុំមិនចង់ធ្វើអ្វីទាំងអស់ ចង់តែគេងលើគ្រែមួយមុខគត់ ខ្ញុំដល់ថ្នាក់ ពេលភ្ញាក់ពីគេងមិនងូតទឹកដូសម្លៀកបំពាក់ក៏មាន”។

បន្ទាប់ពីផ្លូវចិត្តបានធូស្បើយច្រើនជាងមុន វិសាល ក៏បានធ្វើវីដេអូនេះឡើង ហើយបន្តប្រាប់មហាជន ជាពិសេសអ្នកដែលកំពុងជួបបញ្ហាផ្លូវចិត្តដូចលោកថា ដើម្បីកាត់បន្ថយជំងឺបាក់ចិត្តនេះគឺលោកបានព្យា យាមពេលភ្ញាក់ពីគេងរៀបចំកន្លែងគេងឱ្យរាបរយ ងូតទឹកប្ដូរសម្លៀកបំពាក់ស្អាត ចេញទៅក្រៅធ្វើអ្វីថ្មីៗ នោះផ្លូវចិត្តនឹងស្រស់ថ្លាប្រសើជាងមុន៕

អត្ថបទ៖ JY

មតិយោបល់
អត្ថបទពេញនិយម