• 2022-03-29 08:56:28
  • ព័ត៌មាន

សូដា នីតា ជះកំហឹងជាមួយ យ៉ែម សំអូន តែជ្រុលទៅធ្លាយដល់រឿងលែងលះប្តី

  • 2022-03-29 08:56:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខណៈដែលតារាសម្ដែង សូដា នីតា ជះកំហឹងដាក់លោក យ៉ែម សំអូន ទាក់ទងនឹងការងារមិនចុះសម្រុងនឹងគ្នា ក៏ធ្លាយរឿងដ៏រសើបមួយទៀតទាក់ទងនឹងជីវិតឯកជនរបស់នាង នោះ គឺរឿងលែងលះស្វាមី។

តារាសម្តែងរូបនេះបានលើកឡើងថា​នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២​ ខ្លួនអាចសម្រេចរឿងធំដល់ទៅពីរ នោះគឺ៖

១ រឿងលែងលះប្ដី

២ ឈប់ធ្វើការងារជាមួយយ៉ែម សំអូន និងក្រុមការងារDara Entertainment

រហូតចូលមកដល់រឿង ចន ច័ន្ទលក្ខិណា សម្របសម្រួល មិនឲ្យឈ្លោះគ្នាតាមបណ្ដាញសង្គម ក៏បញ្ចប់ទៅ។

បន្ទាប់ពីបានដឹងរឿងខ្លះៗពីអ្នកទាំងពីរមានវិវាទនឹងគ្នារឿងការងារ ស្រាប់តែអ្នកនាង ចន ច័ន្ទលក្ខិណា ទូរសព្ទទៅអ្នកនាង សូ ដានីតា ភ្លាមតែម្តងដោយបានពន្យល់ណែនាំគ្រប់រឿងរ៉ាវដែលបានកើតឡើង។ ក្រោយបាននិយាយចប់ សូ ដានីតា ក៏បានផុសអរគុណដល់អ្នកនាង ចន ច័ន្ទលក្ខិណា ភ្លាម ក្នុងនោះនាងក៏បានបន្ថែមយ៉ាងច្បាស់ទៀតថានាងទុកឲ្យពេលវេលាជាអ្នកកំណត់ទៅចុះ ព្រោះកន្លងមកក៏ជាពេលវេលានាំឲ្យមនុស្សស្គាល់គ្នានិងស្រលាញ់គ្នា រាប់អានគ្នា ធ្វើការជាមួយគ្នា តែបើពេលវេលាដើរទៅមុខ ចិត្តមនុស្សដើរថយក្រោយក៏មិនអាចចាប់មកវិញបានដែរ

មិនត្រឹមតែប៉ុណ្ណោះសម្រាប់ថ្ងៃនេះ តារាស្រីរាងខ្ពស់រូបនេះ បានទម្លាយរឿងលែងលះជាមួយស្វាមីដោយខ្លួនក្លាយជាស្ត្រីមេម៉ាយទៀតផងដោយ នាង បានបញ្ជាក់ឲ្យដឹងទៀតថា សម្រាប់ថ្ងៃនេះខ្លួនបានសម្រេចចិត្តលើការងារ២ ក្នុងថ្ងៃតែមួយ ដូចបានបញ្ជាក់ខាងលើ។

ដោយឡែកត្រង់រឿងលែងលះជាមួយស្វាមីនេះ នៅមិនទាន់ដឹងច្បាស់ទេថាតើ សូ ដានីតា មានបញ្ហាអ្វីជាមួយគ្នា ទើបបានជាសម្រេចចិត្តបែបនេះ តើនេះគឺជាការលែងលះគ្នាពិតមែនរឺយ៉ាងណា? ខណៈ Sabay បានព្យាយាមទាក់ទងទៅ តែនាងមិនទាន់ឆ្លើយតប៕

អត្ថបទ៖ Tep Sovannmoly

មតិយោបល់
អត្ថបទថ្មី