• 2022-04-01 06:24:37
  • ព័ត៌មាន

តួស្រីក្នុងរឿង “Pachinko” ថានាងតានតឹងខ្លាំងពេលថតឈុត 18+ ជាមួយ Lee Min Ho

  • 2022-04-01 06:24:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីថ្មីៗនេះ Lee Min Ho និង Kim Min Ha បានផ្តល់បទសម្ភាសអំពីរឿងថ្មីរួមគ្នា “Pachinko” ជុំវិញការសម្ដែង និងចំណាប់អារម្មណ៍ចំពោះខ្សែភាពយន្ដមួយនេះ។

Lee Min Ho និង Kim Min Ha

តារាសម្ដែង Kim Min Ha ដើរតួជា Sun Ja ក្នុងរឿង "Pachinko" បាននិយាយថា ដើម្បីគ្រង តំណែងតួឯកស្រីក្នុងរឿងនេះ នាងតែងតែស្តាប់រឿងរ៉ាវពីអ្នកកាន់តំណែងតួឯស្រីពីមុន។ លើសពី នេះ Kim Min Ha បានសារភាពថាដោយគ្មានភាពស្ទាក់ថានាងពិតជាមានអារម្មណ៍តានតឹងខ្លាំងក្នុងពេលថតរឿងនេះ។

Kim Min Ha

Kim Min Ha ថ្លែង៖ “យើងមានឈុតឆាកតានតឹង និងប្រើសប្រាស់អារម្មណ៍ច្រើនពេលខ្លះវាពិបាកសម្រាប់ខ្ញុំក្នុងការបញ្ចេញអារម្មណ៍ពេលថត ប៉ុន្តែខ្ញុំតែងតែព្យាយាមផ្តោតអារម្មណ៍"

ក្នុងរឿងនេះ Lee Min Ho ដើរតួជា Koh Hansu បានលង់ស្នេហ៍នឹងនារីអ្នកនេសាទ Sun Ja (Kim Min Ha) ហើយអ្នកទាំងពីរក៏លង់ស្រលាញ់គ្នាយ៉ាងលឿន។ នេះជារឿងដំបូងដែលតួសម្ដែងទាំងពីរថត មានឈុត 18+៕

ប្រភព៖ news.zing.vn ប្រែសម្រួល៖ Kesor

មតិយោបល់