• 2022-04-01 07:01:48
  • ព័ត៌មាន

ពីរោះណាស់! ស្រីស្អាតទាំងបីរួមដៃគ្នាច្រៀងបទចូលឆ្នាំ ផ្អើលអស់គ្នាគាំទ្រ

  • 2022-04-01 07:01:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចូលឆ្នាំខិតជិតមកដល់ហើយ សម្រាប់ខាងផលិតកម្មនីមួយៗមមាញឹកយ៉ាងខ្លាំងជាមួយការថតបទចម្រៀងក៏ដូចជាMV ថ្មីៗដើម្បីឲ្យពុកម៉ែបងប្អូនរាំលេងកម្សាន្ត ដោយម្នាក់ៗខិតខំបញ្ចេញស្នាដៃផលិតបទចម្រៀងដើម្បីឲ្យមានការគាំទ្រកាន់តែខ្លាំងពីមហាជនពីមួយឆ្នាំទៅមួយឆ្នាំ ដោយឡែកសម្រាប់តារាស្រីទាំងបីនាក់នេះវិញ ឆ្នាំនេះក៏បានធ្វើឲ្យមហាជនជាច្រើនភ្ញាក់ផ្អើលយ៉ាងខ្លាំងដែរ ដោយអ្នកទាំងបីបានរួមគ្នាផលិតបទចម្រៀងដើម្បីអបអរបុណ្យចូលឆ្នាំប្រពៃណីខ្មែរនាងពេលខាងមុននេះ។

ដោយឆ្នាំនេះគឺជាឆ្នាំដែលជំងឺកូវិដ១៩បានថមថយច្រើន ទើបរាជរដ្ឋាភិបាលបើកឱកាសឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរបានប្រារព្វពិធិបុណ្យចូលឆ្នាំខ្មែរនេះឡើងបន្ទាប់ពីខកខានអស់រយៈពេល២ឆ្នាំមកហើយ។ដោយឡែកបើយើងក្រឡេកទៅមើលខាងផលិតកម្មទាំចាស់ទាំងថ្មីបាននាំគ្នាខិតខំផលិតបទចម្រៀងធ្វើយ៉ាងណាដើម្បីឲ្យមានភាពល្បីល្បាញនិងដើម្បីអបអរឆ្នាំថ្មីផងដែរ។ សម្រាប់ឆ្នាំថ្មីនេះក៏ឃើញមានវត្តមានរបស់តារាចម្រៀង ពេជ្រសោភា អ្នកនាង សួស វីហ្សា និងអ្នកស្រី ទ្រីដាណា បានរួមដៃច្រៀងរួមគ្នានៅបទចម្រៀងមួយបទដែលមានចំណងជើងថា«ស្អាតគ្រប់ជ្រុង»

តាមរយៈបទចម្រៀងមួយបទដ៏ពីរោះគួរឲ្យចង់រាំនេះ អាចថាជាលើកទី១ហើយ ដែលអ្នកទាំងបីច្រៀងរួមគ្នាសម្រាប់ថ្ងៃចូលឆ្នាំខ្មែរ។បើទោះបីជាអ្នកទាំងបីរកស៊ីជាមួយគ្នាប្រកបទៅដោយការទុកចិត្តគ្នាក្តី ក៏ម្នាក់ៗតែងតែផ្តល់ឲ្យគ្នានូវភាពសប្បាយរីករាយមិនដែលខានដែរ។

សូមទស្សនាវីដេអូខាងក្រោមនេះ៖

អត្ថបទ៖ Tep Sovannmoly

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី