• 2022-04-02 00:00:00
  • ព័ត៌មាន

គាំទ្រទេ?ពេលនេះបវរកញ្ញា MGI2021 សុធីតា ប្រកាសចូលប្រកួតបវរកញ្ញាដ៏ធំមួយទៀតនាពេលខាងមុខ

  • 2022-04-02 00:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជារឿងមួយដ៏គួរឲ្យភ្ញាក់ផ្អើលសម្រាប់អ្នកគាំទ្របវរកញ្ញាកម្ពុជា Miss Grand Cambodia 2021 ប៉ូគីមថេង សុធីតា ក្រោយបានប្រកាសថានាងនិងចូលរួមប្រកួតកម្មវិធីបវរកញ្ញាដ៏ធំមួយទៀត នាពេលខាងមុខនេះ។

បើទោះបីជាបវរកញ្ញាកម្ពុជា Miss Grand Cambodia 2021 ប៉ូគីមថេង សុធីតា ធ្លាប់បានចូលរួមប្រកួតក្នុងកម្មវិធីជាច្រើនរហូតទទួលបានជ័យលាភីលេខ១ ហើយមានឈ្មោះទៅប្រកួតនៅលើឆាកអន្តរជាតិជាច្រើនយ៉ាងណាក៏ដោយ ក៏បវរកញ្ញាស្រស់ស្អាតសម្បុរស្រអែមម្នាក់នេះ នៅតែចង់ចូលរួមប្រកួតក្នុងកម្មវិធីជាច្រើនទៀតដែរ ហើយអ្វីដែលពិសេសនោះគឺនាងចង់បានបទពិសោធន៏បន្ថែមរួមទាំងចង់បានពានដែលជាម្ចាស់នៅលើឆាកអន្តរជាតិទៀតផង ទើបធ្វើឲ្យកញ្ញារូបនេះ មានបំណងដាក់ពាក្យប្រកួតនៅក្នុងកម្មវិធីដ៏ធំមួយទៀតនៅកម្ពុជា។

ដោយមើលឃើញពីចំណុចពិសេសៗដែលខ្លួនមានកន្លងមក មុននេះបន្តិច បវរកញ្ញាកម្ពុជា Miss Grand Cambodia 2021 ប៉ូគីមថេង សុធីតា បានបង្ហោះរូបភាពជាច្រើនសន្លឹករួមទាំងសំណេរដែលបញ្ជាក់ថា នាងនិងចូលរួមប្រកួតកម្មវិធីបវរកញ្ញាដ៏ធំមួយទៀតនៅកម្ពុជា នាពេលខាងមុខនេះ។ គ្រាន់តែ សុធីតា ផុសមិនទាន់បានប៉ុន្មានទីផង ស្រាប់តែអ្នកគាំទ្រចូលខមមិនគាំទ្រគ្រប់គ្នា ដោយអ្នកខ្លះនិយាយថា គាំទ្រជានិច្ចMy Queen ចំណែកអ្នកខ្លះទៀតថា គាំទ្រពេញទំហឹងហើយម្ចាស់ចិត្ត។

រម្លឹកផងដែរថា កាលពីចុងខែធ្នូ ឆ្នាំ២០២១កន្លងទៅថ្មីៗនេះ បវរកញ្ញា Miss Grand Cambodia ២០២១ បានទៅប្រកួតនៅលើឆាកអន្តរជាតិនៅឯប្រទេសថៃ ក្នុងនោះ សុធីតា ទទួលបានការគាំទ្រយ៉ាងភ្លូកទឹកភ្លូកដីរហូតទទួលបានពានក្នុង១០នាក់ចុងក្រោយផងដែរ៕

អត្ថបទ៖ Tep Sovannmoly

មតិយោបល់