• 2022-04-04 02:15:31
  • ព័ត៌មាន

ភ្ញាក់ផ្អើលលើសស្មាន! មហោស្រពបុណ្យភូមិ ៣ ថ្ងៃដំបូងមានអ្នកទៅលេងច្រើនហួសការរំពឹងទុក

  • 2022-04-04 02:15:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅសប្ដាហ៍ទី១ មហោស្រពបុណ្យភូមិ​បាន​ធ្វើឡើង​នៅ​ Factory Phnom Penh ដោយមាន​មនុស្សជា​ច្រើននាក់​ទៅលេង​កម្សាន្ត មាន​ទាំងរាំច្រៀង និង​លេងសប្បាយជាមួយនឹងល្បែងប្រជាប្រិយច្រើនប្រភេទ។

ជាក់ស្ដែង​ សម្រាប់ព្រឹត្តិការណ៍​នេះ​ ត្រូវ​បានរៀបចំ​ឡើង​ដល់ទៅ ២សប្ដាហ៍ខុសពីឆ្នាំមុនៗ ដោយ​លើកទី១ គឺ​នៅ​ថ្ងៃទី ០១, ០២ និង ០៣ ខែមេសា នៅ Factory Phnom Penh ហើយសប្ដាហ៍ទី២ បុណ្យភូមិ នឹង​ត្រូវ​រៀបចំ​នៅក្នុង​បរិវេណវត្តមួយកន្លែង​ក្នុងខេត្តកណ្ដាល។

យ៉ាងណា​មិញ​ សង្កេតឃើញថា​ត្រឹម​ ៣ថ្ងៃដំបូង​នៃមហោស្រពបុណ្យភូមិ មាន​អ្នកចូលរួម​ច្រើនមិនធម្មតា ជាពិសេស​យុវជន យុវនារីមកពីគ្រប់ទិសទី ធ្វើឲ្យទីតាំងកម្មវិធីអ៊ូអរខ្លាំង​បំផុត ទោះ​បី​ស្ថិតក្រោម​ថ្ងៃក្ដៅ ក៏គ្រប់គ្នា​នៅ​តែរីករាយដែរ។

៣ថ្ងៃនៃកម្មវិធីនេះ​ទៀតសោត ក៏​មាន​ការចូលរួមពីសំណាក់តារាជា​ច្រើននាក់នៅពេលល្ងាច ដូចជា ក្រុមតន្ត្រីគ្រួសារត្រកូលខាត់ ក្រុមតន្ត្រីលោកគ្រូចេវ ក្រុមក្មេងខ្មែរ និង​តារាប្រុសស្រីជា​ច្រើននាក់ទៀត។

បុណ្យភូមិ មិនទាន់ចប់ទេ ពោលគឺនៅ​សល់ ៣ថ្ងៃទៀត ​ជា​ សប្ដាហ៍ទី ២ ដែលនឹង​ប្រព្រឹត្តិទៅនៅថ្ងៃទី ០៨,០៩ និង ១០ ខែមេសាខាងមុខ៕

មតិយោបល់
អត្ថបទពេញនិយម