• 2022-04-05 04:32:45
  • ព័ត៌មាន

មិនបានពានទៅផ្ទះមែន តែ BTS ឈ្នះគេឯងជាម្ចាស់ឆាកសម្ដែងអស្ចារ្យដាបំផុតប្រចាំ GRAMMY 2022

  • 2022-04-05 04:32:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ចូលរួម​របស់ BTS នៅក្នុងកម្មវិធី GRAMMY ឆ្នាំ២០២២ ពិតជា​បាន​ធ្វើបាន​ទាញ​ក្រសែភ្នែក​មនុស្សជា​ច្រើន ពិសេស​ពេល​ឡើង​សម្ដែងជាពិសេស បទ «Butter» លើ​ឆាក​តែម្ដង។

កាល​ពីឆ្នាំមុន ដោយសារ​តែ​ការរុករាន​របស់មេរោគកូវីដ១៩ BTS បាន​សម្ដែង​បទ​ «Dynamite» ផ្ញើពីកូរ៉េមក ទោះ​មិនបាន​មកផ្ទាល់ក៏ដោយ។ ទោះជា​យ៉ាងណាក្រុមដ៏ល្បីមួយនេះ​មិន​ឈប់នោះទេ ពួកគេ​នៅតែ​បង្កើតភាពអស្ចារ្យម្ដងហើយម្ដងទៀតប្រចាំប្រវត្តិសាស្ត្រ GRAMMY

ឆាក «BUTTER» ដែល​សម្ដែង​ដោយ BTS នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២២ បាន​ធ្វើឲ្យអ្នក​ទស្សនាផ្ទាល់ទប់ចិត្តមិនជាប់រាំតាម ដោយម្នាក់ៗអង្គុយនឹងកៅអីមិនជាប់នោះទេ។

ទោះជាមិនបាន​ឈ្នះ​ពាន​មែន ប៉ុន្តែ Billboard បាន​លើក «Butter» ថា​ជា​ឈុតឆាកសម្ដែង​ដ៏អស្ចារ្យបំផុត ដោយជាប់​លេខ ១ ក្នុង​ចំណោម​ការ​សម្ដែង​ទាំង ១៦ របស់កម្មវិធី។

បន្ទាប់​ពីឆាក​សម្ដែង​របស់ BTS ខាងក្រោម​នេះ គឺជា​ការរាយចំណាត់ថ្នាក់អ្នកដែលជាប់លេខជា​បន្តបន្ទាប់៖

លេខ ២. Jonh Legend: "Free”

លេខ ៣. Lil Nas X & Jack Harlow: “Dead Right Now,” “Montero” & “Industry Baby”

លេខ ៤. Billie Eilish: “Happier Than Ever”

លេខ ៥. Brandi Carlile : “Right On Time”

លេខ ៦. Olivia Rodrigo: “Drivers License”

លេខ ៧. Jon Batiste: “Freedom”

លេខ ៨. Chris Stapleton: “Cold”

លេខ ៩.  J Balvin: “Qué Más Pues?” and “In Da Getto”

លេខ ១០. Nas: “I Can,” “One Mic,” “Rare” and “Made You Look”

លេខ ១១. Ben Platt, Leslie Odom Jr., Cynthia Erivo & Rachel Zegler: In Memoriam Tribute

លេខ ១២. Brothers Osborne: “Dead Man’s Curve”

លេខ ១៣. Lady Gaga: “Love for Sale,” “Do I Love You”

លេខ ១៤. Silk Sonic: “777”

លេខ ១៥. Carrie Underwood: “Ghost Story”

លេខ ១៦. Justin Bieber, Giveon & Daniel Caesar: “Peaches”

អត្ថបទ៖ ធារី

មតិយោបល់