• 2022-04-05 05:06:58
  • ព័ត៌មាន

អបអរសាទរ! ស្វាមី ចាន់ កែវនិមល បោះជំហានជោគជ័យក្នុងមុខតំណែងមួយកម្រិតទៀតហើយ

  • 2022-04-05 05:06:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាសម្ដែង និងជាពិធិការិនីល្បីឈ្មោះ ចាន់ កែវនិមល បានបង្ហាញរូបថតនាង ត្រូវបានស្វាមីថើប អមដោយបាច់ផ្កាយ៉ាងស្រស់ស្អាត១បាច់ នាមុខវេទិកាប្រកាសឡើងតំណែងថ្មីរបស់ស្វាមី នៅព្រឹកថ្ងៃទី៥ ខែមេសា នេះ។ ចាន់ កែវនិមល មិនបាននិយាយអ្វីច្រើនក្រៅពីបង្ហាញរូបថតទាំងនេះ ប៉ុន្ដែមានមិត្ដសិល្បៈច្រើនណាស់បានអបអរសាទរជាមួយនាង។

ពិធិការិនីរូបនេះ បានបង្ហោះរូបថតជាច្រើនសន្លឹកអមដោយសំណេរខ្លីមួយថា៖ “អបអរសាទរ ប៉ាប៉ា សូវ៉ាត សីលា…ជូនពរបងជោគជ័យក្នុងមុខតំណែងថ្មី…អគុណសម្រាប់ការខិតខំប្រឹងប្រែង ដើម្បីគ្រួសារយើង”។ ទន្ទឹមគ្នានេះ នាងក៏បានបង្ហាញលិខិតអញ្ជើញរបស់រដ្ឋលេខាធិការដ្ឋាន អាកាសចរស៊ីវិល ១សន្លឹកដែរ។

ខ្លឹមសារក្នុងលិខិតអញ្ជើញនោះ បានបង្ហាញថា ស្វាមីរបស់អ្នកនាង ចាន់ កែវនិមល ឈ្មោះ សូវ៉ាត សីលា ត្រូវទទួលអនុក្រឹត្យចូលកាន់តំណែងមួយជាផ្លូវការនៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២២ នេះ។ លោក សូវ៉ាត សីលា ចូលកាន់តំណែងជា ប្រធាននាយកដ្ឋានបណ្ដុះបណ្ដាល និងវិក្រឹត្យការ នៃវិទ្យាស្ថានជាតិអាកាសចរស៊ីវិល របស់រដ្ឋលេខាធិការរដ្ឋានអាកាសចរស៊ីវិល៕

ជិន សុភ័ក្ដ្រ

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី