![](http://cdn.sabay.com/cdn/media.sabay.com/media/sabay-news/Local-Entertainment/Another-426/624d38c2908c1_1649227920_medium.jpg)
- 2022-04-06 06:54:48
- ព័ត៌មាន
បច្ចុប្បន្នភាព៖ ព្រហ្ម ម៉ាញ ទើបចេញពីពេទ្យ ក្រោយដើររួចដោយមិនបាច់មានឈើច្រត់ ឬមានអ្នកទប់
- 2022-04-06 06:54:48
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បច្ចុប្បន្នភាព៖ ព្រហ្ម ម៉ាញ ទើបចេញពីពេទ្យ ក្រោយដើររួចដោយមិនបាច់មានឈើច្រត់ ឬមានអ្នកទប់
ចន្លោះមិនឃើញ
អ្នកគាំទ្រវីរៈសិល្បករផ្នែកចម្រៀងអាយ៉ៃ ព្រហ្ម ម៉ាញ បានប្រកាសតៗគ្នាពីស្ថានភាពប្រសើរឡើង នៃជំងឺលើសឈាមរបស់លោក បន្ទាប់ពីចេញពីមន្ទីរពេទ្យ ប៉ាស៊ីហ្វិក ភ្នំពេញ បានពីរថ្ងៃ។ លោក ព្រហ្ម ម៉ាញ បានទៅដល់ផ្ទះ ក្នុងទឹកមុខស្រស់ថ្លា ប៉ុន្ដែគេឃើញលោកដើរមិនទាន់សូវបានលឿន និងនិយាយលះដូចមុននៅឡើយ។
វីរៈសិល្បកររូបនេះ បានដើរនៅក្នុងបរិវេណផ្ទះ កាលពីយប់មិញ ហើយនៅព្រឹកនេះគេឃើញលោកត្រូវបានកូនចៅកាត់សក់ឲ្យ ក្នុងទឹកមុខស្រស់បស់។ ទន្ទឹមគ្នានេះគណនីហ្វេសប៊ុកឈ្មោះ មករតកសំនៀងខ្មែរ ក៏បានបញ្ចេញរូបថតលោកចំនួន២សន្លឹក អមដោយសំណេរខ្លីមួយថា៖ “ចូលរួមអបអរសាទរ លោកពូ ព្រហ្ម ម៉ាញ ចេញពីពេទ្យបានពីថ្ងៃហើយ នៅតែសង្ហាដូចមុនចឹង”។
លោក ព្រហ្ម ម៉ាញ បានដួលសន្លប់ដោយសារសម្ពាធឈាមធ្វើទុក្ខខ្លាំងកាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២ ក្នុងឱកាសដែលរូបលោក និងសិល្បករ-សិល្បការិនីជាច្រើនទៀតចូលរួមក្នុងកម្មវិធីដ៏ធំមួយរបស់Pleng។ ក្រោយដួលសន្លប់ ត្រូវបានមិត្ដសិល្បៈដែលនៅក្បែរនោះ បញ្ជូនលោកមកសង្គ្រោះនៅមន្ទីរពេទ្យ ប៉ាស៊ីហ្វិកភ្នំពេញ រហូតដល់លោកបានធូរស្បើយ ហើយទើបចេញពីពេទ្យ កាលពី២ថ្ងៃមុន៕