• 2022-04-08 00:00:00
  • ព័ត៌មាន

សប្បាយផ្ដាំចាស់ទៀតហើយ! បុណ្យភូមិសប្តាហ៍ទី២ ផ្ដុំសុទ្ធតែតារាល្បីៗចូលរួម

  • 2022-04-08 00:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់ពីបុណ្យភូមិសប្តាហ៍ទី១កន្លងផុតទៅដោយជោគជ័យ មានយុវវ័យយ៉ាងច្រើនចូលរួមកុះករសប្បាយរីករាយ ឥឡូវនេះចូលមកដល់បុណ្យភូមិសប្តាហ៍ទី២ហើយ ក្នុងនោះក៏មានការប្រគំតន្ត្រីភូមិ​ Smart2022 ដែលមានតារាល្បីៗជាច្រើនរូបចូលរួម កាន់តែធ្វើឲ្យទាក់ទាញផងដែរនៅក្នុងកម្មវិធីនេះ។

សម្រាប់កម្មវិធីបុណ្យភូមិសប្តាហ៍ទី២នេះ មានរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី០៨ដល់ថ្ងៃទី១០ខែមេសាឆ្នាំ២០២២ ដែលមានទីតាំងនៅវត្តស្វាយអណ្តែត ស្ថិតក្នុងស្រុកល្វាឯម ខេត្តកណ្តាល ដោយលោកអ្នកអាចធ្វើដំណើរដោយមធ្យោបាយមាន៣ផ្លូវសុទ្ធតែឆ្លងដ ដោយផ្លូវទី១(ឆ្លងកាត់កំពង់ចម្លងអរិយក្សត្រ) ផ្លូវទី២(កំពង់ចម្លងស្វាយជ្រុំ) ផ្លូវទី៣(កំពង់ចម្លងតាព្រហ្ម មាត់ក្រសៈ)។

ចំពោះបុណ្យភូមិសប្តាហ៍ទី២នៅក្នុងឆ្នាំំនេះ ក៏មានតារាល្បីៗជាច្រើនចូលរួមក្នុងការប្រគំតន្រ្តីភូមិSmartរយៈពេល ៣ថ្ងៃផងដែរ ដោយថ្ងៃទី១ មានការចូលរួមដោយតារាចម្រៀងវ័យក្មេងសំឡេងស្រួយស្រែសដូចសារិកា កែវ ទិត្យផល្លី និងតារាចម្រៀងស្រីមុខគួរឲ្យស្រលាញ់ អ៊ុក សុវណ្ណារី។

សម្រាប់ថ្ងៃទី២ គឺមានវត្តមានរបស់តារាស្រីសម្លេងស្រទន់មានមន្តស្នេហ៍ មាស សុខសោភា និងសម្រាប់ថ្ងៃទី៣ មានតារាកំប្លែងស្រីសម្តីចាក់ទឹកមិនលេច អ្នកនាង កាតុ និង អ្នកចម្រៀងអាយៃស្រី យាយ យ៉យ ចូលរួមផងដែរ៕

អត្ថបទ៖ Tep Sovannmoly

មតិយោបល់