• 2022-04-09 01:00:00
  • ព័ត៌មាន

ស្បែកជើងម៉ាក ECCO ៥ម៉ូដ សក្តិសមបំផុតសម្រាប់អ្នក ក្នុងឆ្នាំ ២០២២

  • 2022-04-09 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ហាងស្បែកជើងម៉ាក ECCO ដែលមានទីតាំងនៅផ្សារទំនើបអ៉ីអនម៉ល​ ​(AEON MALL Phnom Penh) ជាន់ផ្ទាល់ដី ផ្តល់ជូនអតិថិជននូវភាពថ្លៃថ្លូរ និងស៉ីវិល័យជាមួយផលិតផលស្បែកជើងដែលមានគុណភាព និងម៉ូតសម្បូរបែបសម្រាប់អស់លោកអ្នកក្នុងការជ្រើសរើស ហើយសក្តិសមបំផុតសម្រាប់ការចូលរួមកម្មពិធីផ្លូវការនានាដូចជាការប្រជុំថ្នាក់ដឹកនាំ ពិធីមង្គលការ ឬសកម្មភាពការងារប្រចាំថ្ងៃផ្សេងៗទៀត។

ស្បែកជើង ECCO គឺសក្តិសមបំផុតសម្រាប់អតិថិជនដែលតែងតែមានការរំពឹងខ្ពស់អំពីគុណភាពនៃការប្រើប្រាស់ពីព្រោះថារាល់ស្បែកជើងរបស់ ECCO​ គឺសុទ្ធតែត្រូវបានរចនាឡើងជាមួយបច្ចេកវិទ្យាចុងក្រោយ និងរបកគំហើញថ្មី ដែលផ្តល់ឲ្យអ្នកប្រើប្រាស់នូវភាពសុីវិល័យប្រកបដោយផាសុកភាព និងភាពងាយស្រួលក្នុងការពាក់ដើរសម្រាប់ការកិច្ចការប្រចាំថ្ងៃ។ ហើយខាងក្រោមនេះគឺជាស្បែកជើង​ ECCO ចំនួន៥ម៉ូត​ ដែលសក្តិសមបំផុតសម្រាប់អ្នកក្នុងឆ្នាំ2022 ៖

  • ទី១៖​ ECCO CITYTRAY សក្តិសមបំផុតសម្រាប់សុភាពបុរសដែលចូលចិត្តស្លៀកពាក់បែបក្លាសិក ហើយមានពីរពណ៌អោយជ្រើសរើស គឺពណ៌ខ្មៅ និងពណ៌ត្នោត ដែលសក្តិសមជាងគេសម្រាប់អ្នកធ្វើការក្នុងការិយាល័យ។ ស្បែកជើងនេះក៏បង្ហាញនូវភាពថ្លៃថ្លូរ និងភាពសម្យឥតខ្ចោះសម្រាប់ពាក់ការចូលរួមកម្មពិធីផ្លូវការ ឬសម្រាប់ការងារប្រចាំថ្ងៃ។ ចំពោះគុណភាពវិញ ECCO CITYTRAY ក៏ត្រូវបានរចនាឡើងយ៉ាងផ្ចិតផ្ចង់បំផុតជាមួយនឹងស្បែកដ៏ប្រណិតដែលឆ្លងកាត់ការផលិតតាមបច្ចេកវិទ្យាដ៏ទំនើបរបស់ក្រុមហ៊ុន ECCO ដែលធ្វើអោយស្បែកជើងកាន់តែងាយស្រួលក្នុងការបត់បែន និងមានផាសុកភាពក្នុងការពាក់ធ្វើដំណើរទៅគ្រប់ទីកន្លែង។
  • ទី២៖ ECCO HELSINKI 2​ រចនាឡើងពិសេសជាមួយស្បែកទន់ស្រាលប្រកបដោយផាសុកភាពសក្តិសមសម្រាប់បងប្អូនសុភាពបុរសក្នុងការប្រើប្រាស់ប្រចាំថ្ងៃ។​ ចំពោះលោកអ្នកដែលចូលចិត្តការស្លៀកពាក់បែបសាមញ្ញក្នុងសកម្មភាពក្រៅផ្លូវការនានា អ្នកអាចជ្រើសរើសពាក់ជាមួយអាវយឺត និងខោខៅប៊ូយ ឬខោសាច់ក្រណាត់បាន ហើយវានឹងផ្តល់ជូនអ្នកនូវអារម្មណ៌ប្លែក ភាពជឿជាក់ និងបទពិសោធន៍ល្អឥតខ្ចោះដែលមិនធ្លាប់មានពីមុនមក។ នេះជាហេតុផលដែលថា ECCO HELSINKI 2​ សក្តិសមបំផុតសម្រាប់សុភាពបុរសទាំងគុណភាព និងការរចនាបទដែលធ្វើអោយអ្នកកាន់តែមានភាពទាក់ទាញ។
  • ទី៣៖ ECCO Anine Squared ជាម្រើសដ៏សក្តិសមសម្រាប់សុភាពនារីសម័យថ្មី ហើយប្រើប្រាស់បានមិនថាការងារប្រចាំថ្ងៃ ឬដំណើរកំសាន្តទៅខាងក្រៅនោះទេ។ ស្បែកជើង ECCO Anine Squared គឺជាប្រភេទស្បែកជើងស៊កដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់ទទួលបានភាពងាយស្រួលក្នុងការស៊កពាក់ និងដោះចេញ។ ស្បែកជើងនេះផងដែរក៏ត្រូវបានផលិតជាមួយស្បែកទន់ស្រាល ងាយស្រួលក្នុងការបត់បែនគ្រប់ស្ថានភាព ដែលធ្វើឲ្យថ្ងៃថ្មីរបស់អ្នកកាន់តែមានភាពស្រស់ស្រាយ និងទាក់ទាញ។
  • ទី៤៖ ECCO THERAP W​ & M ណែនាំជាពិសេសសចំពោះបងប្អូនដែលចង់បានស្បែកជើងសម្រាប់ដំណើរកំសាន្តទីជិតទីឆ្ងាយ ឬសកម្មភាពកីឡាប្រចាំថ្ងៃ។ ECCO THERAP សក្តិសមសម្រាប់យុវវ័យសម័យថ្មី ហើយអាចពាក់បានទាំងបុរស និងនារី ជាមួយនឹងស្ទាយបែបអ្នកកីឡាដែលមានអាវយឺត និងខោកីឡារឹប។លើសពីនេះទៀតវាក៏ផ្តល់ភាពងាយស្រួលក្នុងការការបត់បែនជាមួយនឹងស្បែកទន់ពោរពេញដោយផាសុកភាព និងមានជម្រើសច្រើនពណ៌សម្រាប់ជ្រើសរើសដូចខាងក្រោម។
  • ទី៥៖ ECCO Biom 2.1 X Country ផលិតឡើងជាមួយលក្ខណៈពិសេសដែលអាចការពារពីជ្រាបទឹក ឬសំណើមបានយ៉ាងល្អឥតខ្ចោះ។ វាសក្តិសមចំពោះអ្នកក្នុងការជ្រើសរើសសម្រាប់ដំណើរកំសាន្ត ឬការឡើងភ្នំបោះតង់ផ្សងព្រេងជាដើម។

បន្ថែមពីនេះ ECCO Biom 2.1 X Country ត្រូវបានរចនាឡើងជាមួយនឹងបច្ចេកវិទ្យា BIOM technology ដែលអាចជួយទប់លំនឹងជើងបានយ៉ាងល្អ​ និងការពារពីការរអិល ឬអាចពាក់នារដូវភ្លៀងបានផងដែរ។

បើនិយាយអំពីការប្រើប្រាស់សម្រាប់ដំណើរកំសាន្ត ឬការផ្សងព្រងវិញ ស្បែកជើង​ ECCO BIOM 2.1 X COUNTRY គឺជាជម្រើសសក្តិសមបំផុតសម្រាប់អស់លោកអ្នក ទាំងរូបរាង និងមុខងារប្រើប្រាស់ដែលមានភ្ជាប់ជាមួយនឹងស្បែកជើងនេះស្រាប់៕

សម្រាប់ព័ត៍មានបន្ថែម លោកអ្នកអាចចូលមកកាន់ហ្វេសប៊ុកផេក ECCO Shoes – CM​

មតិយោបល់