• 2022-04-08 09:16:26
  • ព័ត៌មាន

ពិតជាកូនល្អមែន! សុខ ស្រីនាង ឆ្លៀតជូនម្តាយមកវត្តឲ្យហើយ ព្រោះដល់ចូលឆ្នាំត្រូវជាប់រវល់

  • 2022-04-08 09:16:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាចម្រៀងស្រីស្ថិតក្នុងទ្រនំផលិតកម្មហង្សមាស សុខ ស្រីនាង កំពុងធ្វើឲ្យអ្នកគាំទ្រសរសើរគ្រប់គ្នាពីសណ្តានចិត្តដ៏ល្អជាមួយម្តាយបើទោះបីដឹងថា ថ្ងៃចូលឆ្នាំជិតមកដល់នាងមិនបាននៅជួបជុំគ្រួសារទៅវត្តជុំគ្នាក៏ដោយ ក៏តារាស្រីម្នាក់នេះនាំម្តាយជាទីគោរព ទៅវត្តឲ្យហើយដែរ។

ឃើញថាឆ្នាំនេះគ្រប់តារាសម្តែង ទាំងចម្រៀង មមាញឹកសឹងរកពេលសម្រាកគ្មាន ដោយនៅតាមផលិតកម្មនានាមានថតជាបទចម្រៀងសម្រាប់អបអរបុណ្យចូលឆ្នាំថ្មីដែលជិតមកដល់ ជាពិសេសតារាចម្រៀងជាច្រើនឃើញមានវត្តមានទៅតាមបណ្តាខេត្តផ្សេងៗក្នុងថ្ងៃចូលឆ្នាំខ្មែរដោយតារាខ្លះមិនបាននៅជុំគ្រួសារ ព្រោះតែត្រូវជាប់បំពេញការងារ។ដោយឡែកតារាស្រីខ្ពស់ស្រលះ រាងស្រឡូនគួរឲ្យស្រលាញ់ សុខ ស្រីនាង ក៏រវល់ទៅតាមបណ្តាខេត្តដែរក្នុងថ្ងៃចូលឆ្នាំ ហេតុដូចនេះហើយទើបថ្ងៃនេះ នាងបានបង្ហាញរូបថតជាច្រើនសន្លឹកថតជាមួយម្តាយពេលទៅវត្ត ដោយបានបញ្ជាក់ថា ក្នុងថ្ងៃចូលឆ្នាំនាងរវល់បំពេញការងារច្រើនដោយមិនអាចនាំម្តាយជាទីស្រលាញ់និងក្រុមគ្រួសារទៅវត្តរឺដើរលេងជុំគ្នាបាននោះទេ ទើបថ្ងៃនេះនាងជូនម្តាយមកវត្តឲ្យហើយមុនចូលឆ្នាំមកដល់។ បើតាមមើលពីទឹកចិត្តកូនកតញ្ញូម្នាក់នេះហាក់ស្រលាញ់ម្តាយនាងណាស់ មើលទៅពិតជាគួរឲ្យស្រលាញ់ទៀតផង។ ក្នុងនោះដែរ ស្រីនាង ក៏បានជូនបុណ្យដល់បងប្អូនឲ្យសុខសប្បាយទាំងអស់គ្នា និងជួបតែសំណាងល្អគ្រប់ៗគ្នាផងដែរ។

ចំណែកអ្នកគាំទ្រពេលបានឃើញសកម្មភាពបែបនេះ ពេញចិត្តគ្រប់គ្នា ពេលដែលនាងបានធ្វើជាកូនល្អបែបនេះទៅកាន់ម្តាយ៕

អត្ថបទ៖ Tep Sovannmoly

មតិយោបល់
អត្ថបទពេញនិយម