• 2022-04-09 02:15:00
  • ព័ត៌មាន

ឃើញសាមញ្ញៗចឹង មែនអស់តិចទេ មួយតួខ្លួន ឆាឆា មានតម្លៃថ្លៃគ្រប់គ្នាស្មានមិនដល់

  • 2022-04-09 02:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នកណាមិនស្គាល់ Influencer ដ៏មានប្រជាប្រិយភាពតែងតែផ្ដល់ភាពសប្បាយរីករាយ និងស្នាមញញឹម ឆាឆា ដែលម្សិលមិញក៏លេចវត្តមានក្នុងកម្មវិធីបុណ្យភូមិសប្ដាហ៍ទី២ នៅវត្តស្វាយអណ្ដែត ស្រុកល្វាឯម ផងដែរ។

ក្រៅពីវត្តមានពិសេស ឆាឆា បង្ករភាពសប្បាយរីករាយដល់បងប្អូនប្រជាពលរដ្ឋចូលរួមថ្ងៃដំបូងនៃបុណ្យ ភូមិសប្ដាហ៍ទី២ គេសង្កេតឃើញ តារារលកក្រោយរូបនេះហាក់លេចធ្លោខ្លាំងមែនទែនជាមួយឈុតសម្លៀកបំពាក់នារីខ្មែរពណ៌ផ្កាឈូកស្រស់ពិតជាស្អាតទាក់ប្លែក និងសមសួន។

តាមការផ្ដល់បទសម្ភាសផ្ទាល់ជាមួយក្រុមការងារ Sabay នៅរសៀលថ្ងៃទី៨ មេសានេះ បានឱ្យដឹងថា សម្លៀកបំពាក់ បូកផ្សំជាមួយគ្រឿងអលង្កាមានតម្លៃដល់ទៅខ្ទង់១០០ដុល្លារឯណោះ។

ថ្វីត្បិតមើលពីរូបខាងក្រៅមានភាពសាមញ្ញបន្តិចមែន ប៉ុន្តែឈុតនេះ ឆាឆា ជាអ្នកច្នៃម៉ូដផ្ទាល់ខ្លួនសម្រាប់ប្រភេទ ក្រណាត់សារ៉ុងពណ៌ផ្កាឈូកលាយផ្កាតូចៗមានតម្លៃ១៥ដុល្លារ ខ្សែកអង្កាំមានតម្លៃ២០ដុល្លារ ហើយ សំពត់មានថ្លៃលើសគេ រួមទាំងស្បែកជើង (ឆាឆា មិនបានប្រាប់តម្លៃជាក់លាក់) សរុបជារួមទាំងអស់ខ្ទង់១០០ដុល្លារ។

ឆាឆា ថ្លែង៖ “ចា៎ បងឈុតនេះខ្ញុំច្នៃខ្លួនឯងផ្ទាល់ ហើយអាវនេះមានតម្លៃ១៥ដុល្លារ ខ្សែក២០ដុល្លារ ហើយសំពត់នេះដឹងតែកាលទិញរាងថ្លៃដែរ សរុបទៅប្រហែលខ្ទង់១០០ដុល្លារ អីហ្នឹងបង”។

អត្ថបទ៖ Kesor

មតិយោបល់