• 2022-04-09 04:52:43
  • ព័ត៌មាន

និស្ស័យបុណ្យច្បាស់ចែស! ទៅលេងបុណ្យភូមិ សប្បាយហើយមានឱកាសជួប Idol ទៀត!

  • 2022-04-09 04:52:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បុណ្យភូមិឆ្នាំនេះ បាន​រៀបចំប្លែកដាច់ខុសពីឆ្នាំមុន ដោយលើកនេះ​ក្រុមការងារ​បាន​ធ្វើដល់ទៅ ២សប្ដាហ៍ ពោលគឺនៅសប្ដាហ៍ទី ធ្វើនៅ Factory Phnom Penh (ពីថ្ងៃទី០១-០២-០៣ ខែមេសា) និងសប្ដាហ៍ទី២ (ពីថ្ងៃទី០៨-០៩-១០ ខែមេសា) ធ្វើនៅវត្តស្វាអណ្ដែត ស្រុកល្វាឯម ខេត្តកណ្ដាល។

សម្រាប់ថ្ងៃទី០៨ ខែមេសា ដែលជាថ្ងៃដំបូង​នៃសប្ដាហ៍ទី ២ មានទិដ្ឋភាពជា​រួមពិតជាពោរពេញទៅដោយក្ដីសុខ ត្បិតអាកាសធាតុឡើងកម្ដៅបន្តិចមែន ប៉ុន្តែមិនមែន​ជាឧបសគ្គសម្រាប់យុវជន យុវតីខ្មែររីករាយសាងភាពស្និទ្ធស្នាលជាមួយគ្នាក្នុងឱកាសពិសេសនេះបានទេ។

ដោយឡែក គេ​នៅ​មិនអាចរំលង​ភ្នែកបានឡើយពេល​បាន​ទៅ​លេងបុណ្យភូមិ ដោយសារ​ក្នុងថ្ងៃដ៏រីករាយនេះ ក៏មាន​ការចូលរួមពីសំណាក់តារាៗ និងខ្លះជា Influencer ដែល​កំពុង​ពេញ​ល្បីជា​ច្រើនរូបដែរ រួមមាន ក្មេងខ្មែរ, Peypey Dy, ម៉ែសេះ, ឆាឆា, ហេង វាសនា, Lin Vee, SoPeaReach, ចំរើន សុភា, អ៊ុក សុវណ្ណារី, TingTong, Jennie Vee ហើយអ្នកដែល​មិនអាចបំភ្លេចបាន​នោះគឺ កញ្ញា មាន សូនីតា ដែលមាន​វត្តមានជាប្រចាំនៅតូប លក់ក្រម៉ា និងវត្ថុអនុស្សាវរីយ៍ជាច្រើន។

ទស្សនារូបភាពដូចខាងក្រោម៖

រូបភាព: Facebook មាន សូនីតា
រូបភាព: Facebook មាន សូនីតា

តើអ្នកបាន​ទៅលេងបុណ្យភូមិហើយឬនៅ? បើនៅ ចាំអង្កាល់? ទៅចូលរួមលេងកម្សាន្តចួបជុំបងប្អូនរួមជាតិទាំងអស់គ្នាណា៎

មតិយោបល់
អត្ថបទពេញនិយម