• 2022-04-10 03:31:43
  • ព័ត៌មាន

អស្ចារ្យខ្លាំងណាស់! MV "គែនស្នេហ៍បុណ្យភូមិ" ចេញជាផ្លូវការហើយ បង្ហាញសិល្បៈ វប្បធម៌ដ៏សម្បូរបែប

  • 2022-04-10 03:31:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅទីបំផុតវីដេអូចម្រៀង "គែនស្នេហ៍បុណ្យភូមិ" បានចេញជាផ្លូវការហើយ នៅលើទំព័រហ្វេសបុកផ្លូវការរបស់បុណ្យភូមិ សម្រាប់អបអរពិធីបុណ្យភូមិ និងបុណ្យចូលឆ្នាំខ្មែរ ២០២២ នេះ។ MV មួយនេះពិតជាអស្ចារ្យខ្លាំងបំផុត បានរំលេចឱ្យឃើញពីសិល្បៈ វប្បធម៌ខ្មែរដ៏សម្បូរបែប ទាំងចម្រៀង ទាំងសាច់ភ្លេង ពិតជាមិនសរសើរមិនបាន ពិសេសបំផុតនោះ គឺឧបករណ៍ភ្លេងខ្មែរ លាយបញ្ចូលជាមួយភ្លេងសម័យ ពិតជាពីរោះរណ្ដំខ្លាំង។ អ្វីដែលអស្ចារ្យនោះ គឺប្រមូលផ្ដុំដោយសិល្បៈករ សិល្បៈការិនីពោរពេញដោយសមត្ថភាព ទេពកោសល្យក្នុងបទចម្រៀងតែមួយ ។

នេះជាបទចម្រៀងទី២ សម្រាប់បុណ្យភូមិនេះដែរមានចំណងជើងថា «គែនស្នេហ៍បុណ្យភូមិ» ។ ក្នុងបទចម្រៀងមួយបទនេះ ប្រមូលផ្ដុំសុទ្ធតែសិល្បៈករ សិល្បៈការិនី ជាច្រើនរូបដូចជា៖ លោក Vanthan - វណ្ណថាន | កញ្ញា Sophea Chamroeun/ចំរើន សុភា | កញ្ញា Kesorrr កេសរ និង ក្រុម ក្មេងខ្មែរ - KmengKhmer។ កុំភ្លេចរាំសប្បាយឱ្យណាណីក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរនេះ៕

ទស្សនាបទចម្រៀងដូចខាងក្រោមនេះ៖

អត្ថបទ៖ ច័ន្ទឫទ្ធិ

មតិយោបល់