• 2022-04-10 05:19:02
  • ព័ត៌មាន

Smart សម្ពោធរឿងថ្មីបែប 3D Animation ដំបូងបង្អស់ និងសាទរ Subscriber កើនដល់ 700K

  • 2022-04-10 05:19:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជារឿងគួរឲ្យសាទរបំផុត ដោយថ្មីៗនេះ​ YouTube Channel របស់ Smart Axiata បាន​ទទួលចំនួនអ្នក​ Subscribe ៧ សែននាក់ (700K) ហើយ។ ដើម្បីអបអរឱកាសពិសេស​នេះ​ Smart ក៏បាន​រៀបចំ​កម្មវិធីជំនួប Top Fans ហើយកាន់តែភ្ញាក់ផ្អើល​ក្រុមហ៊ុន​ឆ្លៀតយកពេល​ដ៏ពិសេសនេះ​ ចាក់បញ្ចាំង​ជូនទស្សនានូវ​ ភាពយន្តខ្លីបែប 3D Animation អំពីប្រវត្តិសាស្ត្រអស្ចារ្យ គឺរឿង «ឧកញ៉ា ឃ្លាំងមឿង» ដែល​ធ្វើឡើងនៅ​ផ្សារទំនើបអ៊ីអន ២។

នេះ​ជា​កម្មវិធីអស្ចារ្យដែល​កើតឡើងក្នុង​ថ្ងៃ​តែមួយ ព្រោះក្រៅពី​អបអរចំនួន Subscriber ដល់ទៅ 700K ហើយ Smart យកឱកាសបើកសម្ពោធភាពយន្តខ្លីប្រភេទ 3D Animation ជាលើកដំបូងមិនធ្លាប់មានពីមុនទៀត។

ទោះជាយ៉ាង​ណា​ នេះ​មិនមែន​ជា​យុទ្ធនាការដំបូង​ទេ ដែល Smart បង្ហាញ​ ព្រោះកន្លងមក​ ក្រុមហ៊ុនក៏បាន​ជោគជ័យ​រួចមកហើយនូវស្នាដៃមួយចំនួនដូចជា Smart Kitchen, តុភ្លឺ Background ងងឹត ហើយថ្មីៗមាន​ការ​បង្ហាញនូវស៊េរីរឿងបែប Comic (តុក្កតា) មានចំណងជើងថា “What is the Color of Love”

ឈានចូលសមិទ្ធផល​ថ្មី គឺ ភាពយន្តខ្លី បែប 3D Animation ដែល​លេចរូបរាងនៅខ្មែរ ហើយទីបំផុតកូនខ្មែរពិតជាអាចសម្រេចនូវស្នាដៃអស្ចារ្យនេះបានហើយ។

ជារឿយៗ Smart តែងបង្កើតយុទ្ធនាការផ្សេងៗ ក្នុងបំណង​ជម្រុញឲ្យកូនខ្មែរបង្កើតស្នាដៃថ្មីៗឲ្យបាន​ច្រើន ដោយជឿជាក់យ៉ាងមុតមាំថា យុវជន​ខ្មែរមាន​សមត្ថភាពមិនអន់នោះទេ។

សម្រាប់អ្នក​ដលចង់ទស្សនា​ទាំងស្រុងនូវ ភាពយន្តខ្លី "ឧកញ៉ា ឃ្លាំងមឿង" អាច​ចូល​ទស្សនាបានលើ ទំព័រហ្វេសប៊ុកផ្លូវការរបស់ Smart Axiata

មតិយោបល់
អត្ថបទពេញនិយម