• 2022-04-11 02:35:27
  • ព័ត៌មាន

កូនច្បងរបស់អតីតកីឡាករបាល់ទាត់ David Beckham រៀបការ មានប្រពន្ធហើយ

  • 2022-04-11 02:35:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពីទាក់ទង​ស្រឡាញ់គ្នាបាន​ជាង​ ២ឆ្នាំ កាល​ពីថ្ងៃសៅរ៍ទី ០៩ ខែមេសា Brooklyn Beckham និង Nicola Peltz ក៏បាន​រៀបការជាមួយគ្នា​ជា​ផ្លូវការ សមដូចបំណង។

កូន​កំលោះអាយុ ២៣ រូបនេះ​ដល់ពេល​មាន​គ្រួសារ​ផ្ទាល់ខ្លួន​ហើយ ក្រោយរៀបការជាមួយនឹង​តារាម៉ូដែលវ័យ ២៧ឆ្នាំ Nicola Peltz នៅ​រដ្ឋ Florida។

ក្រៅពីឪពុកម្ដាយ Brooklyn គឺ David Beckham និង Victoria Beckham ហើយ ក៏ឃើញថា​នៅ​មានភ្ញៀវកិត្តយសផ្សេងទៀតដែររួមមាន៖  Eva Longoria, Gordon Ramsay, Serena Williams និង Alexis Ohanian

យ៉ាងណាមិញ សម្រាប់គូស្នេហ៍ មួយគូនេះ បាន​ទាក់ទង​ស្រឡាញ់គ្នា​ជាង ២ឆ្នាំហើយ ហើយក៏មាន​ពាក្យចចាមអារ៉ាម​ច្រើនដែរថាពួកគេ​រៀបការ ក្រោយពេល​ពួកគេប្រកាសភ្ជាប់ពាក្យនឹង​គ្នា​កាល​ពីខែកក្កដា ឆ្នាំ២០២០៕

ប្រភព៖ New York Post | Usmagazine ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់