• 2022-04-11 04:15:28
  • ព័ត៌មាន

អបអរសាទរ!លោក ព្រហ្ម ម៉ាញ ត្រូវបានប្រមុខរដ្ឋស្តីទី ត្រាស់បង្គាប់ផ្តល់គោរមងារជា «កិត្តិឧទ្ទេសបណ្ឌិត»

  • 2022-04-11 04:15:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពិតជាកិត្តិយសណាស់ ទើបតែធូស្បើយពីជំងឺថ្មីៗ ស្រាប់តែពេលនេះលោក ព្រហ្ម ម៉ាញ ដែលជាតារាចម្រៀងអាយ៉ៃ ត្រូវបានប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា ត្រាស់បង្គាប់ផ្តល់គោរមងារកិត្តិយសជូនលោក ព្រហ្ម ម៉ាញ ជា «កិត្តិឧទ្ទេសបណ្ឌិត» ផ្អើលអស់អ្នកគាំទ្រ។

នៅព្រឹកថ្ងៃទី ១១ ខែមេសា ឆ្នាំ២០២២នេះ សម្តេចវិបុលសេនាភក្កី សាយ ឈុំ ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ផ្តល់គោរមងារកិត្តិយស ជូនលោក ព្រហ្ម ម៉ាញ ជា «កិត្តិឧទ្ទេសបណ្ឌិត»។

ក្រោយទទួលបានដំណឹងដ៏រីករាយនេះ ធ្វើឲ្យអ្នកគាំទ្រសប្បាយចិត្តនឹងជូនពរលោក ព្រហ្ម ម៉ាញគ្រប់គ្នា ដែលលោកទទួលបានដំណែងមួយនេះ៕

អត្ថបទ៖ Tep Sovannmoly

មតិយោបល់