• 2022-04-11 06:53:43
  • ព័ត៌មាន

Will Simth រងការចំអកយ៉ាងទក់សាច់ពីមិត្តរួមអាជីព ក្រោយដកចេញពីកម្មវិធី Oscars

  • 2022-04-11 06:53:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាសម្ដែងអាមរិក Ricky Gervais ចេញមុខបោះពាក្យលេបខាយប៉ុន្មានឃ្លាទៅកាន់ Will Simth បន្ទាប់ពីត្រូវដាក់មិនឱ្យចូលរួមកម្មវិធី Oscars ក្នុងរយៈ១០ឆ្នាំ

Gervais បានសរសេរនៅលើទំព័រផ្ទាល់ខ្លួនថា "ការហាមឃាត់នឹងត្រូវកាត់បន្ថយមកត្រឹម ៦ ឆ្នាំប្រសិនបើ Will Simth មានអាកប្បកិរិយាល្អ"។

Ricky Gervais បានចេញមុខការពារ Chris Rok និងបង្ហាញអារម្មណ៍មិនសប្បាយចិត្តទេដែលតារាកំប្លែងប្រុសរូបនេះត្រូវ Will Smith ទះកំផ្លៀង ដោយសារតែនិយាយលេងសើចពីក្បាលទំពែករបស់ Jada Pinkett Smith

Ricky Gervais

Ricky Gervais បាននិយាយថារឿងកំប្លែងអំពីការជ្រុះសក់របស់ Jada Pinkett Smith មិនអាក្រក់ទេ។ តារាកំប្លែងប្រុសរូបនេះបាននិយាយថានេះជារឿងកំប្លែងល្អមួយពេលប្រៀបធៀបម៉ូដសក់របស់ Jada Pinkett Smith ជាមួយតួសំខាន់ក្នុងរឿង GI Jane។ Gervais បន្ថែមថាមនុស្សជាច្រើនរួមទាំង Will Smith កំពុងនិយាយបំផ្លើសខ្លឹមសារនៃរឿងកំប្លែងរបស់ Chris Rock ។

James Corden

ទន្ទឹមនឹងនេះ James Corden ក៏បានចំអកទៅកាន់ភរិយា Simth ផងដែរ ដោយថ្មីៗនេះលោកបានប្តូរឈ្មោះបទចម្រៀង "We Don't Talk About Bruno" ទៅជា "We Don't Talk About Jada" ហើយបានចំអកឱ្យប្រពន្ធរបស់គាត់ Will Smith នៅលើកញ្ចក់ទូរទស្សន៍ក្នុងកម្មវិធី The Late Late Show ជាមួយ James Corden៕

ប្រភព៖ ZingNews

ប្រែសម្រួល៖ Kesor

មតិយោបល់