• 2022-04-11 07:04:26
  • ព័ត៌មាន

យ៉ែម សំអូន ផ្ញើសារទៅកូនស្រីក្នុងថ្ងៃកំណើត អានហើយរំជួលចិត្តខ្លាំង

  • 2022-04-11 07:04:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយកូនស្រីបណ្តូលចិត្តត្រូវទៅអូស្ត្រាលីវិញមិនទាន់បានប៉ុន្មានថ្ងៃផង ស្រាប់តែដល់ខួបកំណើតបាត់ទៅហើយ ធ្វើឲ្យលោក យ៉ែម សំអូន ដែលជាឪពុកនៅស្រុកខ្មែរ រៀបរាប់យ៉ាងផ្អែមល្ហែមបង្ហាញពីក្តីស្រលាញ់ទៅកាន់កូនយ៉ាងរំជួលចិត្ត ក្នុងថ្ងៃកំណើត។

ថ្ងៃនេះគឺជាថ្ងៃកំណើតកូនស្រីរបស់លោក យ៉ែម សំអូន ជាមួយអ្នកនាង យ៉ាន លីដា ដែលឆ្នាំនេះ យ៉ែម វិរូនីខា មានវ័យ២១ឆ្នាំហើយ។ ទោះអ្នកទាំងពីរមិននៅជិតធ្វើពិធីជុំគ្នាក៏ដោយ ក៏លោក យ៉ែម សំអូន ត្រូវជាឪពុក សរសេរសារយ៉ាងវែងពីចម្ងាយទៅកាន់កូនស្រី ដែលពោរពេញទៅដោយក្តីស្រលាញ់ដែលខ្លួនមានចំពោះកូនស្រីបណ្តូលចិត្តក្នុងថ្ងៃកំណើតគំរប់២១ឆ្នាំ។ ក្នុងនាមជាឪពុក លោកមានមោទនភាពនិងរំភើបខ្លាំងណាស់ ដែលគ្មានអ្វីមកជំនួសបានសម្រាប់ក្តីស្រលាញ់យ៉ាងជ្រាលជ្រៅមួយនេះ។

តារាប្រុសរូបនេះក៏បានបន្ថែមទៀតថា ទោះបីជាលោករវល់យ៉ាងណាក៏ដោយក៏លោកមិនភ្លេចថ្ងៃកំណើតកូនស្រីម្នាក់នេះដែរ លោកថែមទាំងជូនពរកូនស្រី មានសេចក្តីសុខ សុភមង្គល ក្នុងជីវិត៕

អត្ថបទ៖ Tep Sovannmoly

មតិយោបល់
អត្ថបទពេញនិយម