• 2022-04-11 07:22:17
  • ព័ត៌មាន

នៅប៉ុន្មានថ្ងៃទៀតដល់ថ្ងៃបុណ្យចូលឆ្នាំថ្មី នាយព្រែក ធ្វើបុណ្យ ចែកទានឡើងផ្អើលអ្នកភូមិ

  • 2022-04-11 07:22:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាសម្ដែង និងជាពិធីករល្បីឈ្មោះ ខេង រតនៈ ហៅនាយព្រែក បានធ្វើពិធីបុណ្យឆ្លងចេតិយថ្មីនៅឯស្រុកកំណើត ដោយមានភ្ជាប់កម្មវិធីចែកទានដល់មនុស្សចាស់ៗក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរទៀតផង។ លោកបញ្ជាក់ថា ជំនួយមួយចំនួនត្រូវបានផ្ដល់ដោយលោកជំទាវ ហ៊ុន ស៊ីណាត ម្ចាស់ក្រុមហ៊ុនធំៗ ព្រមទាំងមិត្ដសិល្បករ-សិល្បការិនល្បីៗ។

នាយព្រែក បានបង្ហោះរូបថតពិធីបុណ្យនេះ អមដោយសំណេរខ្លីមួយតាមបណ្ដាញសង្គមនៅរសៀលថ្ងៃទី១១ ខែមេសា ថា ថ្ងៃនេះរូបលោក និងម្ដាយ ព្រមទាំងគ្រួសារបានរៀបចំពិធីបុណ្យឆ្លងចេតិយថ្មីរបស់លោកយាយ និងឪពុកមាដែលបានស្លាប់ទៅ ព្រមទាំងបានចែកអំណោយជូនចាស់ៗក្នុងភូមិទៀតផង។

តាមរយៈហ្វេសប៊ុករបស់នាយព្រឹក ឲ្យដឹងថា នាយព្រែក និងម្ដាយ គឺយាយយ៉យ បានធ្វើពិធីបុណ្យនេះនៅស្រុកកំណើត ស្ថិតនៅក្នុងស្រុកកណ្ដាលស្ទឹង ខេត្ដកណ្ដាល។ ក្នុងឱកាសធ្វើបុណ្យ និងចែកទាននវ គេក៏ឃើញវត្ដមានចាស់ចូលរួមច្រើនដែរ ហើយអ្នកគាំទ្រតារាទាំងពីរដួងនេះវិញ ក៏សាទរខ្លាំងណាស់ដែរ ចំពោះទិដ្ឋភាពមនុស្សធម៌ក្នុងឱកាសបុណ្យចូលឆ្នាំនេះ។

អំណោយទាំងនេះ ត្រូវបានលោកទម្លាយថា ជាទឹកចិត្ដសប្បុរសរបស់លោកជំទាវ ហ៊ុន ស៊ីណាត ថៅកែហាងពេជ្រ ទ្រី ដាណា លោកជំទាវ ម៉ាន ណាវី តំណាងរាស្រ្ដមណ្ឌលភ្នំពេញ លោកស្រី កៅ ច័ន្ខណារី នាយក្រឹម និងភរិយា ព្រមទាំងសប្បុរជនមួយចំនួនទៀត។ លោកក៏បានជូនបុណ្យកុសលក្នុងឱកាសដែលរូបលោក និងម្ដាយ ធ្វើពិធីបុណ្យឆ្លងចេតិយថ្មី និងចែកទានដល់ចាស់ៗនេះ សូមឲ្យម្ចាស់ជំនួយជួបតែសេចក្ដីសុខ និងរីកចម្រើនជារៀងរហូត៕

ជិន សុភ័ក្ដ្រ

មតិយោបល់
អត្ថបទពេញនិយម