• 2022-04-15 06:00:00
  • ព័ត៌មាន

ហេតុអ្វីកម្មវិធី Miss Grand International ឧស្សាហ៍មានជម្លោះជាមួយកម្មវិធី Miss Universe ?

  • 2022-04-15 06:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើងាកទៅកាលពីឆ្នាំ ២០១៣ សង្រ្គាមដំបូងរបស់ Miss Grand International និង Miss Universe បាន​ផ្ទុះឡើង។ Miss Universe បានផ្ញើលិខិតទៅប្តឹង Miss Grand International ដោយអះអាងថា Logo MGI ស្រដៀងនឹង MU ដែលធ្វើឱ្យ MGI ត្រូវតែផ្លាស់ប្តូរ Logoថ្មី ជាដាច់ខាត ហេីយនោះគឺជា Logo ដែលប្រើនាពេលបច្ចុប្បន្ន។

បើតាមការបញ្ជាក់របស់ផេក Beauty Pageant Reviewer បានបញ្ជាក់ឲ្យដឹងថា ផ្នែក MU គឺផ្តោតកំហុសយ៉ាងខ្លាំងលើ MGI ទោះបីជា MGI គឺជាកម្មវិធីទេីបតែចាប់បដិសន្ធិឡើងក៏ដោយ អាចហៅថា MGI គឺពិតជាក្មេងខ្ចីខ្លាំងណាស់។ យេីងរម្លឹកកាលពីឆ្នាំ ២០១៤ មានរឿងមួយទៀត គឺ MU នឹងប្តឹង MGI លើកនេះ ដោយចោទ MGI ថាយកឈ្មោះបវរកញ្ញាមកពីអាមេរិក ដាក់នៅលេីខ្សែឆៀងថាជា USA ដែល MU មិនអនុញ្ញាតអោយប្រើ តាមការអះអាងថាឈ្មោះ USA ត្រូវអនុញ្ញាតអោយប្រេីសម្រាប់បវរកញ្ញាសហរដ្ឋអាមេរិក ប្រកួតសម្រាប់ MU តែប៉ុណ្ណោះ។

កាលពីឆ្នាំ ២០១៤ គឺជាឆ្នាំចុងក្រោយដែល MGI ប្រើខ្សែឆៀង បវរកញ្ញាមកពីសហរដ្ឋអាមេរិកថាជា USA ហើយបានប្តូរមកប្រើឈ្មោះពេញថា United State Of America ដើម្បីគេចពីការឡើងតុលាការ ដែល MU គម្រាមប្តឹង។ វាជាការពិត ប្រសិនបេីមានរឿងក្តីមែន MGI គឺជាអ្នកចាញ់។ MU បង្កេីតឡេីងដោយ អាមេរិក ដូច្នេះប្រទេស MGI ដែលបង្កេីតឡេីងដោយជនជាតិថៃមិនអាចតស៊ូជាប្រទេសមហាអំណាចដូចអាមេរិកទេ។

លោក Nawat បាននិយាយថា យីហោ ថៃ មិនអាចប្រជែងជាមួយ យីហោ អាមេរិក បានដោយងាយស្រួលទេ ប៉ុន្តែគាត់និងបញ្ជូនថាមពល MGI ទៅកាន់សកលោក ហេីយគាត់ពិតជាចង់ឃេីញ MU ដួលដោយស្នាដៃគាត់ ទោះគាត់ត្រូវចំណាយពេលយូរយ៉ាងណាក៏ដោយ ហេីយគាត់និងធ្វេីអោយ MGI ដែលជាយីហោថៃ ឈរនៅលំដាប់លេខមួយនៅលេីគ្រប់កម្មវិធីលេីពិភពលោក។

ប្រភព៖ ទំព័រហ្វេសប៊ុក Beauty Pageant Reviewer

អត្ថបទ៖ Tep Sovannmoly

មតិយោបល់
អត្ថបទពេញនិយម