/Minisrty_2021/Mo34/6253ff6fb894b_1649672040_medium.jpg)
- 2022-04-12 00:00:00
- ព័ត៌មាន
ក្រោយលោក ព្រហ្ម ម៉ាញ ទទួលគោរមងារជា«កិត្តិឧទ្ទេសបណ្ឌិត» លោក សាន ផានិត ចេញមុខនិយាយចំៗបែបនេះភ្លាម
- 2022-04-12 00:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រោយលោក ព្រហ្ម ម៉ាញ ទទួលគោរមងារជា«កិត្តិឧទ្ទេសបណ្ឌិត» លោក សាន ផានិត ចេញមុខនិយាយចំៗបែបនេះភ្លាម
ចន្លោះមិនឃើញ
ក្រោយលោក ព្រហ្ម ម៉ាញ ទទួលបានគោរមងារជា«កិត្តិឧទ្ទេសបណ្ឌិត» នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២២ភ្លាម ធ្វើឲ្យអតីតតារាចម្រៀង លោក សាន ផានិត ពេញចិត្តខ្លាំងសម្រាប់តំណែងមួយនេះដែលលោកទទួលបាន។
ថ្មីៗនេះ ក្រោយទទួលបានដំណឹងរបស់លោក ព្រហ្ម ម៉ាញ ទើបទទួលបានគោរមងារថ្មីដែល ត្រូវបានប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា ត្រាស់បង្គាប់ផ្តល់គោរមងារកិត្តិយសជូនលោក ព្រហ្ម ម៉ាញ ជា «កិត្តិឧទ្ទេសបណ្ឌិត» ស្រាប់តែតារាចម្រៀងជើងចាស់ លោក សាន ផានិត បានបញ្ចេញសារនៅលើគណនីហ្វេសប៊ុក ដោយបានបញ្ជាក់ថា លោក ព្រហ្ម ម៉ាញ គឺជាមនុស្សអធិរាជ្យវីរះសិល្បះអាយ៉ៃ មិនអាចនិងមានក្មេងជំនាន់ក្រោយធ្វើបានដូច១០០ភាគរយ។ ត្រង់ពាក្យសំដីទាំងនេះ អាចបញ្ជាក់បានថា លោក សាន ផានិត ពិតជាពេញចិត្តនិងការផ្តល់គោរមងារមួយនេះណាស់សម្រាប់លោក ព្រហ្ម ម៉ាញ ដែលជាអាយ៉ៃជើងចាស់ មានឈ្មោះបោះសំឡេងស្ទើរពេញមួយជីវិតទៅហើយ។
ក្នុងនោះដែរ មិនមែនមានតែលោក សាន ផានិតម្នាក់នោះទេ ក៏ឃើញមានតារាល្បីៗជាច្រើននាក់ចូលរួមត្រេកអរ និងជូនពរលោក ព្រហ្ម ម៉ាញគ្រប់ៗគ្នាផងដែរ៕