• 2022-04-12 06:27:21
  • ព័ត៌មាន

ធ្ងន់ករ! គិតតាមស្ថានទម្ងន់ទោស Will Smith អាចនឹងដកហូតពានរង្វាន់ Oscars មកវិញ

  • 2022-04-12 06:27:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Harry Lennix សមាជិកនៃបណ្ឌិតសភា បាននិយាយថាសកម្មភាពរបស់ Will Smith គឺជាទង្វើរដែលមិនអាចអត់ទោសបាន។ Will Smith គួរតែយករូបសំណាកមាសមកវិញដើម្បីលាងកំហុសរបស់ខ្លួន។

Harry Lennix

យោងតាមតារាសម្តែង Harry Lennix បាននិយាយថាអាកប្បកិរិយារបស់ Will Smith បានកាត់បន្ថយតម្លៃនិងភាពល្អឥតខ្ចោះនៃពានរង្វាន់។ លោកបន្តថា "Smith ត្រូវប្រគល់រូបសំណាកមាសទៅ Academy ឱ្យបានឆាប់រហ័ស ហើយផ្សព្វផ្សាយអ្វីមួយដែលមានអត្ថន័យឱ្យសមទៅនឹងកំហុសដែល បានសាងលើឆាក Oscars ក្រៅពីការសុំទោសមួយមាត់។

Will Smith

ទោះជាយ៉ាងណា Academy ក៏បានសម្រេចចិត្តហាមមិនអោយតារាសម្តែងរូបនេះចូលរួមព្រឹត្តិការណ៍អង្គការរយៈពេល ១០ ឆ្នាំ ហើយបន្ទាប់ពីទទួលបានការហាមឃាត់រយៈពេល ១០ ឆ្នាំនេះ Will Smith ត្រូវបានគេចំអកឥតឈប់ឈរពីសំណាក់មិត្តតរួមអាជីពជាច្រើននាក់៕

ប្រែសម្រួល៖ Kesor

មតិយោបល់