• 2022-04-12 07:03:12
  • ព័ត៌មាន

សមសួនណាស់! ទាំងទឹកមុខ ដងខ្លួន មួយឈុតនេះធ្វើឲ្យ សេង រដ្ឋា ស្អាតស្រទន់មានមន្តស្នេហ៍ខ្លាំង

  • 2022-04-12 07:03:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីតម្ចាស់មកុដMGC2020 កញ្ញា សេង រដ្ឋា បានធ្វើឲ្យអ្នកគាំទ្រជាច្រើនលួចច្រណែននិងរូបសម្រស់របស់នាងដែលកំពុងមាននាពេលបច្ចុប្បន្ន មិនថាស្លៀកពាក់បែបណាទេគឺនាងស្លៀកស្អាតទាំងអស់ក៏ព្រោះតែនាងមានដងខ្លួន កម្ពស់ មុខមាត់ សាកសមឥតទាស់ក្នុងការស្លៀកពាក់រហូតធ្វើឲ្យនារីៗក៏ដូចជាបុរសជាច្រើនលង់និងសម្រស់របស់នាងដែលកើតមកបានពីធម្មជាតិ។

បវរកញ្ញា MGC2020 កញ្ញា សេង រដ្ឋា បានធ្វើឲ្យអ្នកគាំទ្រជាច្រើន លង់និងសម្រស់ដ៏ស្អាតផូផង់ពីធម្មជាតិដែលនាងមាន ជាពិសេសការស្លៀកពាក់តែម្តង មិនថាស្លៀកឈុតណានោះទេ រដ្ឋា ស្លៀកស្អាតគ្រប់ទាំងអស់ ជាពិសេសឈុតបែបបុរាណបែបជនបទ មើលទៅសុភាពទន់ភ្លន់ សាកសមនិងដងខ្លួនដ៏ខ្ពស់ស្តើងល្វតល្វន់ ទឹកមុចញញឺមស្រស់ យ៉ាងទាក់ទាញទៀតនោះ រិតតែធ្វើឲ្យ រដ្ឋា កាន់តែស្រស់ស្អាតមួយកម្រិតទៀត។

រម្លឹកផងដែរថា កញ្ញា សេង រដ្ឋា គឺជាម្ចាស់មកុដ MGC2020 កាលពីពេលកន្លងទៅ តែដោយសារកើតមានរឿងចម្រូងចម្រាស់រង្គោះរង្គើរលើបណ្តាញសង្គមខ្លាំងក្នុងវិស័យដើរម៉ូត ក៏ធ្វើឲ្យកញ្ញា សេង រដ្ឋា សម្រេចដកខ្លួនចេញពីម្ចាស់មកុដនេះទៅដោយ អ្នកគ្រប់គ្រងជ្រើសរើសអ្នកបានលេខ៣មកជំនួសតំណែងនេះវិញនោះគឺបវរកញ្ញា លីវ ជីលី បច្ចុប្បន្ន។ រហូតមកដល់ពេលនេះ កញ្ញា សេង រដ្ឋា ក៏ក្លាយទៅជាតួឯកសម្តែងបានជាច្រើនរឿងផងដែរ រហូតកាន់តែមានកេរ៍ឈ្មោះល្បីល្បាញជាងមុនទៅទៀត៕

អត្ថបទ៖ Tep Sovannmoly

មតិយោបល់
អត្ថបទថ្មី