• 2022-04-12 07:14:10
  • ព័ត៌មាន

កើនមួយឆ្នាំទៀតហើយ តែកុំមើលសម្រស់ ហ៊ិន ច័ន្ទនីរ័ត្ន ស្អាតដូចក្មេងអាយុជាង២០

  • 2022-04-12 07:14:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គិតមកដល់ថ្ងៃទី១២ មេសានេះ តារាសម្ដែង និងជាពិធីការិនីសំឡេងផ្អែម ហ៊ិន ច័ន្ទនីរ័ត្ន កើនអាយុមួយឆ្នាំទៀតហើយ ដោយថ្មីៗនេះមិត្តស្និទ្ធស្នាលជាច្រើនបានធ្វើខួបកំណើតយ៉ាងសប្បាយរីករាយឱ្យតារាស្រីល្បីឈ្មោះរូបនេះ។

ខួបកំណើមឆ្នាំ២០២២នេះ នីរ័ត្ន កើនវ័យមួយឆ្នាំទៀតហើយ ពោលឆ្នាំនេះនាងមានអាយុ៣២ឆ្នាំហើយ តែបើនិយាយពីសម្រស់វិញ មិនចាញ់ក្មេងៗស្រករក្រោយប៉ុន្មានទេ។

ថ្វីដ្បិតថាវ័យរាងជ្រេបន្តិច ប៉ុន្តែបើក្រឡេងទៅមើលរូបរាង និងសម្រស់របស់តារាស្រីរូបនេះ គឺស្រស់ស្អាតទាក់ទាញខ្លាំងតែម្ដង ជាពិសេស រាងស្រឡូនមួយក្ដាប់ ស្បែកមុខ និងស្បែកដកខ្លួនសទន់ភ្លឺរលោង គ្មានស្នាមជ្រីវជ្រួញ ឬស្នាមមុនក៏គ្មាន។

ទាំងវិធីសាស្ត្រថែរក្សាសម្រស់ និងអាជីពការងារ ហ៊ិន ច័ន្ទនីរ័ត្ន ជោគជ័យខ្លាំងតែម្ដងជាមួយសត្ថភាព ដ៏ប៉ុនប្រសប់ ឆ្លាតវៃ បូកផ្សំជាមួយសម្រស់ស្អាត ទើបជុំរុញឱ្យតារាស្រីពូកែវោហាស័ព្ទរូបនេះក្ដោមក្ដាប់ឱកាសការងារណែនដៃទាំងការថតកម្មវិធីទូរទស្សន៍ និងថតស្បតពាណ្ជជិកម្ម៕

អត្ថបទ៖ Kesor

មតិយោបល់