/Minisrty_2021/Mo35/62554b35a4e10_1649756940_medium.jpg)
- ពុធ, 13 មេសា 2022 01:29
- ព័ត៌មាន
ស្អាតៗណាស់! សម្រស់របស់បវរកញ្ញាទាំងនេះ ពេលតែងកាយជា ព្រះនាង កិរិណីទេវី ស្អាតគ្រប់ជ្រុង
- ពុធ, 13 មេសា 2022 01:29
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្អាតៗណាស់! សម្រស់របស់បវរកញ្ញាទាំងនេះ ពេលតែងកាយជា ព្រះនាង កិរិណីទេវី ស្អាតគ្រប់ជ្រុង
ចន្លោះមិនឃើញ
ពិតជាស្អាតៗណាស់សម្រស់ដ៏ស្រស់ផូរផង់របស់បវរកញ្ញា ទាំងប៉ុន្មានដួងនេះ ពេលតុបតែងកាយជាព្រះនាង កិរិណីទេវី បុត្រីទី៥ របស់កបិលមហាព្រហ្ម ស្អាតគ្រប់ជ្រុងរកកន្លែងទាស់គ្មាន។
មហាសង្ក្រាន្តឆ្នាំខាលចត្វាស័ក ព.ស ២៥៦៦ គ.ស ២០២២នេះ នឹងចូលមកដល់នៅ ថ្ងៃព្រហស្បតិ៍ ១៣កើត ខែចែត្រ ត្រូវនឹងថ្ងៃទី ១៤ ខែមេសា ឆ្នាំ ២០២២ វេលាម៉ោង ១០ និង ០០ នាទីព្រឹក។ កាលណាថ្ងៃសង្ក្រាន្តត្រូវនឹងថ្ងៃព្រហស្បតិ៍ ទេពធីតា ដែលនឹងយាងចុះមកបន្តវេនរក្សាមនុស្សលោកក្នុងឆ្នាំនេះគឺ ព្រះនាម «កិរិណីទេវី» ជាបុត្រីទី៥នៃ កបិលមហាព្រហ្ម គង់នៅចាតុមហារាជទ្រង់អម្ពរពណ៌បៃតង លម្អដោយសៀតផ្កាមន្ទារ គ្រឿងប្រដាប់កែវមរកត (ត្បូងពណ៌បៃតង) ភក្សាហារសណ្តែក-ល្ង ព្រះហស្តស្តាំទ្រង់កង្វេរ (ដង្កាវដំរី) ព្រហស្តឆ្វេងទ្រង់កាំភ្លើង គង់ឈរបើកព្រះនេត្រលើខ្នង គជសារ (សត្វដំរី)។
សម្រាប់ឆ្នាំថ្មីឆ្នាំំខាលនេះ គេសង្កេតឃើញមានបវរកញ្ញាជាច្រើនរូបមកពីក្រុមហ៊ុនផ្សេងៗគ្នា បានតុបតែងកាយជាព្រះនាង កិរិនីទេវី ដែលជាបុត្រីទី៥របស់កបិលមហាព្រហ្ម បើនិយាយពីសម្រស់វិញស្រស់ស្អាតគ្រប់គ្នាតែម្តង។ ចង់ដឹងថា សម្រស់របស់្ររបស់បវរកញ្ញាទាំងនេះស្រស់ស្អាតកម្រិតណា សូមតាមដានទាំងអស់គ្នា៖
១ ប៉ូគីមថេង សុធីតា
២ ងិន ម៉ារ៉ាឌី
៣ ដាំសុភក្ក័សិរីមុន្នី
៤ រ៉េត សារីតា
៥ ភុំសោភណ្ឌ័
៦ អ៊ិន លក្ខណា
៧ ពេជ្រវតីសារា៉វឌី និង លីបៀរ