• 2022-04-13 01:15:00
  • ព័ត៌មាន

ឆ្លងកាត់ការខំប្រឹងជាង២ឆ្នាំ ពេលនេះ ស្រីស្អាត សេង រដ្ឋា ទទួលសញ្ញាប័ត្របញ្ចប់ថ្នាក់បរិញ្ញាហើយ

  • 2022-04-13 01:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដំណឹងល្អសម្រាប់អ្នកគាំទ្រតារាសម្ដែង និងជាតារាម៉ូដែលរាងខ្ពស់ស្រឡះ សេង រដ្ឋា ពេលនេះនាងទើបទទួលបរិញ្ញាប័ត្របញ្ចប់ថ្នាក់សិក្សាបរិញ្ញានៅសកលវិទ្យាល័យ វណ្ណដា

ថ្មីៗនេះគណនីហ្វេសប៊ុកផ្លូវការរបស់អតីតម្ចាស់ជយលាភីឯក Miss Grand Cambodia ស្រីស្អាត សេង រដ្ឋា បង្ហោះរូបភាពស្រស់ស្អាតជាច្រើនសន្លឹក ដែលបង្ហាញពីការអបអរសាទរដល់ថ្ងៃពិសេស របស់នាង ដែលបានទទួលបានភាពជោគជ័យលើការសិក្សា ដោយឆ្លងកាត់រយៈពេលជាង២ឆ្នាំមកនេះ នាងទើបទទួលសញ្ញាប័ត្របរិញ្ញា នៅសកលវិទ្យាល័យ វណ្ណដា ក្នុងរយៈពេល២ឆ្នាំ៨ខែ

យ៉ាងណានេះជាជោគជ័យធំបំផុតសម្រាប់តារាស្រីរូបនេះចំពោះការខំប្រឹងរៀនសូត្រ បន្ថែមពីលើភាព ជោគជ័យជាច្រើនលើការងារសិល្បៈរបស់នាង។ ដោយបច្ចុប្បន្ននេះ សេង រដ្ឋា មិនត្រឹមតែជាតារាម៉ូដែលនោះទេ នាងក៏ទទួលបានឱកាសថតស្ពតពាណ្ជជិកម្ម និងថតរឿងភាគជាច្រើនផងដែរ៕

អត្ថបទ៖ Kesor

មតិយោបល់