• 2022-04-13 03:10:26
  • ព័ត៌មាន

ដំណឹងគួរភ្ញាក់ផ្អើល! កីឡាការិនីហែលទឹក ហែមថុន វិទីនី ត្រៀមចូលប្រកួត Miss Universe Cambodia ឆាប់ៗ

  • 2022-04-13 03:10:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជាព័ត៌មាន​គួរ​ឲ្យភ្ញាក់ផ្អើល​បំផុត​ដែល​កីឡាការិនីហែលទឹកកម្ពុជា ហែមថុន វិទីនី មានមុខក្នុង​កម្មវិធីប្រកួត Miss Universe Cambodia (បវរកញ្ញាចក្រវាលកម្ពុជា) ឆ្នាំ២០២២។ នេះ​បើតាមអ្វីដែល​ទំព័រហ្វេសប៊ុក Team Cambodia បាន​បង្ហោះ។

ហែមថុន វិទីនី ត្រូវ​បាន​គេ​ស្គាល់​ហើយថា​ ជា​កីឡាការិនីហែលទឹកកម្ពុជា និងបច្ចុប្បន្ន​ក៏ជា​គ្រូបង្វឹក​ហែលទឹក​ជម្រើសជាតិម្នាក់ដែរ ដែល​ប្រើចំណេះ​ដែល​ខ្លួន​មាន​បង្រៀនដល់ប្អូនៗជំនាន់ក្រោយ ឬអ្នក​ដែល​មាន​មហិច្ឆតា​ចូលប្រកួត​កីឡាហែលទឹកលើឆាកជាតិ និងអន្តរជាតិ។

ពេល​នេះ នាង​បាន​វិវត្តខ្លួន​មួយកម្រិតទៀត ដោយឈានជើង​ចូល​ប្រកួត​ក្នុង​វិស័យបវរកញ្ញា ផ្អែក​លើ​រូបសម្រស់អំណោយផលស្រាប់ តែរាងក៏សមឥតខ្ចោះ បន្ថែម​ដោយ​ចំណេះ​ដឹង​ទៀត ដូច្នេះ​គ្មានអ្វីដែល​នាង​ត្រូវ​ស្ទាក់ស្ទើរក្នុង​ការបោះជំហានថ្មីនេះ​ទេ៕

មតិយោបល់