• 2022-04-14 08:45:00
  • ព័ត៌មាន

តារាកូរ៉េ៧ដួង មានអាជីពផ្ទាល់ខ្លួនផ្សេងទៀតក្រៅពីជាតារា K-Pop

  • 2022-04-14 08:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា K-pop គឺជាអាជីពទាមទារការបណ្តុះបណ្តាលខ្លាំងបំផុតក្នុងរយៈពេលវែង និងជួបផលលំបាក ជាច្រើន ដើម្បីពង្រឹងសមត្ថភាពច្រៀង និងរាំ។ ទន្ទឹមនឹងនេះក្រៅពីមានឈ្មោះជាតារា K-pop ល្បីឈ្មោះសុះសាយទាំងក្នុងប្រទេស និងក្រៅប្រទេស តារាប្រុសស្រីទាំង៧ដួង ងាកបន្ថែមអាជីព ផ្ទាល់ខ្លួនផ្សេងទៀតក្រៅពីច្រៀង និងរាំ។

១. Suga សមាជិក BTS មានជំនាញជាផលិតករ

ក្រៅពីរាំ និងច្រៀងជំនាញផលិតកររបស់ Suga ត្រូវបានគេស្គាល់តាំងពីដំបូងរបស់គាត់ក្នុងនាម ជាសមាជិក BTS ។ នៅពេលដែលអាជីពរបស់ក្រុមបានរីកចម្រើន អ្នករ៉េបបានចាប់ផ្តើមផលិត តន្ត្រីសម្រាប់សិល្បករ ផ្សេងទៀត ក្រៅពីមិត្តរួមការងាររបស់គាត់ ហើយគាត់បានឈ្នះពានរង្វាន់ តន្ត្រីដោយសារទេពកោសល្យដ៏អស្ចារ្យរបស់ខ្លួន។ កន្លងមក Suga ក៏ធ្លាប់សហការជាមួយ Suran, IU Epik High៕

២.Sandara Park ជា You Tuber

តារាស្រីរូបនេះមាន Chanel YouTube មួយដែលនាងបានបើកកម្មវិធី “2NE1 TV” ឡើងវិញទៅក្នុង “Dara TV” ដើម្បីចែករំលែកជីវិតប្រចាំថ្ងៃរបស់នាង និងអាជីពការាងរ។

៣.Zico គឺជា CEO

Zico ជាតារាមួយដួងដែលមានសត្ថភាព និងមានចំណេះដឹងខ្ពង់ខ្ពស់ ជាក់ស្ដែង Zico បានក្លាយជា នាយកប្រតិបត្តិនៃស្លាកយីហោ KOZ Entertainment របស់គាត់ចាប់តាំងពីឆ្នាំ ២០១៩ ជាកន្លែងដែល គាត់ផ្តោតលើអាជីពផ្ទាល់ខ្លួនរបស់គាត់ មិនតែប៉ុណ្ណោះ Zico ក៏កំពុងគ្រប់គ្រងសិល្បករ ផ្សេងទៀតផងដែរ។

៤.Tablo ជាអ្នកនិព្ធ

Tablo គឺជាតន្ត្រីករកំណាព្យដ៏ឈ្លាសវៃបំផុត ទេពកោសល្យនិពន្ធទំនុកច្រៀងរបស់ Tablo លោកបានវិវត្តក្លាយជាអ្នកនិពន្ធសៀវភៅ។ សៀវភៅដំបូងរបស់គាត់មានឈ្មោះថា "Pieces of You"។

៥.Eric Nam ជា Podcaster

Eric Nam គឺជាបុរសដែលមានទេពកោសល្យជាច្រើន ហើយគាត់មិនខ្មាស់អៀនក្នុងការចែករំលែក ជាមួយអ្នកគាំទ្ររបស់គាត់។ នៅក្នុង Podcaster "Daebak Show" គាត់ចែករំលែកចំណេះដឹង របស់គាត់អំពីផ្នែកដ៏អស្ចារ្យនៃឧស្សាហកម្ម K-pop។ កម្មវិធីនេះមានការចាប់អារម្មណ៍ខ្លាំង និងមានអ្នកតាមដានផ្ទាល់រាប់លាននាក់។

៦. Jessi Talk Show Host (កម្មវិធីជជែក)

Jessi បង្កើតបានជារូបមន្តដ៏ល្អឥតខ្ចោះសម្រាប់កម្មវិធីជជែកកម្សាន្ត អ្នកទស្សនារីករាយយ៉ាងខ្លាំង ក្នុងកម្មវិធីរបស់ Jessi។

៧.Fei ជាអ្នកចម្អិនម្ហូប

Fei មានជំនាញធ្វើម្ហូបមិនគួរឱ្យជឿរបស់នាងទទួលបានតំណែងក្នុងកម្មវិធីធ្វើម្ហូបជាច្រើន។ នាងបានជាប់ចំណាត់ថ្នាក់ "Master Chef Korea Celebrity" និង "Cook King Korea" ក្នុងឆ្នាំ ២០១៣និង ២០១៤៕

ប្រភព៖ Soompi ប្រែសម្រួល៖ Kesor

មតិយោបល់