• 2022-04-16 06:45:00
  • ព័ត៌មាន

បាត់៥ឆ្នាំ PSY ប្រកាសត្រលប់មកវិញ ធានាម៉ាញាក់សាច់លើសបទ "Gangnam Style"

  • 2022-04-16 06:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

PSY បានប្រកាសវិលវិញជាមួយនឹងអាល់ប៊ុមថ្មីនៅថ្ងៃទី ២៩ ខែមេសា ហើយជឿជាក់ថាតារារ៉េបប្រុសរូបនេះ នឹងក្លាយជាផលិតផលជោគជ័យខ្លាំងដូចកាលចេញបទ "Gangnam Style"។

YTN Star បានរាយការណ៍ថា PSY បានប្រកាសពីការវិលត្រលប់របស់ពួកគេជាមួយនឹងអាល់ប៊ុមថ្មី ។ អាល់ប៊ុមថ្មីនេះបង្ហាញពីការត្រលប់មកវិញរបស់ PSY ក្នុងវិស័យកម្សាន្ដកូរ៉េ បន្ទាប់ពីស្ងប់ស្ងាត់អស់រយៈពេល 5 ឆ្នាំ។

បទថ្មីដែលនឹងត្រៀមចេញលក់នៅថ្ងៃទី ២៩ មេសា វេលាម៉ោង ៦ល្ងាច តារារ៉េបរូបនេះក៏បានបង្ហោះវីដេអូពីព្រឹត្តិការណ៍ក្នុងឆ្នាំ ២០១៣ ហើយបានប្រាប់ពីការចេញបទចម្រៀងថ្មីបន្ទាប់ពី Gangnam Style ។

តារារ៉េបរូបនេះបាននិយាយថា "និយាយតាមត្រង់ទៅ ខ្ញុំបានផលិត Champion ក្នុងឆ្នាំ 2002 ហើយវាត្រូវចំណាយពេល ១០ឆ្នាំ ដើម្បីបង្កើតបទចម្រៀងដែលទទួលបានជោគជ័យជាងនេះ ទៅទៀត។ អ្វីដែលខ្ញុំនិយាយគឺថា ប្រហែលជាលើកក្រោយ អ្នកនឹងឃើញបទចម្រៀងជោគជ័យ ដូចជា Gangnam Style នៅឆ្នាំ ២០២២នេះ៕

ប្រែសម្រួល៖ Kesor

មតិយោបល់